នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការដឹកនាំបានស្តាប់កងកំលាំងដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពវៀតណាមក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅទីក្រុង Awei, ស៊ូដង់ខាងត្បូង និងកងពេទ្យកម្រិត ២ លេខ ២ នៅទីក្រុង Bentiu  ប្រទេសស៊ូដង់ខាងត្បូងរាយការណ៍អំពីស្ថានភាពនៃជំងឺរាតត្បាត COVID-១៩ នៅក្នុងភូមិសាស្ត្រ។

យោងតាមអ្នកជំនាញជាច្រើន ប្រទេសស៊ូដង់ខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកទាំង ៥ ដែលមានអត្រាអ្នកឆ្លងជំងឺ  COVID-១៩ ខ្ពស់បំផុត និងជាប្រទេសមានគ្រោះថ្នាក់នាំមុខគេក្នុងកំឡុងពេលកើតមានជំងឺរាតត្បាត COVID-១៩  ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

កងពេទ្យកម្រិត ២ លេខ ២ នៅទីក្រុង Bentiu ប្រទេសស៊ូដង់ខាងត្បូង បានទទួល និងព្យាបាលអ្នកជំងឺរាប់រយនាក់។ អ្នកជំងឺទាំងអស់មកព្យាបាលនៅមន្ទីរពេទ្យនេះបានសំដែងនូវការពេញចិត្តចំពោះអាកប្បកិរិយារាក់ទាក់ ជំនាញវិជ្ជាជីវៈ និងជំនាញភាសាបរទេសរបស់បុគ្គលិកពេទ្យទាំងអស់។ នៅអាហ្រ្វិកកណ្តាល ប្រទេសវៀតណាមមាននាយទាហានចំនួន ៦ នាក់ដែលបំពេញបេសកកម្មនៅ​ស្ថានបេសកកម្ម MINUSCA ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានចែករំលែកចំពោះការលំបាករបស់កម្លាំងមួកខៀវវៀតណាមដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្ងាយដាច់ស្រយាល ព្រមទាំងបានអះអាងពី​ការយកចិត្តទុកដាក់របស់ក្រសួងការពារប្រទេសចំពោះកម្លាំងនេះ។ លោកអនុរដ្ឋមន្រ្តី Nguyen Chi Vinh បានស្នើឱ្យកម្លាំងរក្សាសន្តិភាពវៀតណាមដែលកំពុងចូលរួមប្រតិបត្តិការនៅតាមស្ថានបេសកកម្មនានាបន្តបំពេញភារកិច្ចរបស់ខ្លួនអោយ​បានល្អ៕

បកប្រែដោយ Duy Hoan