ក្នុងជំនួប ភាគីទាំងពីរក៏បានឯកភាពនឹងបន្តពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យនៅតាមខ្សែព្រំដែននៃប្រទេសទាំងពីរក្នុងអំឡុងពេលកើតមានជំងឺរាតត្បាតសកលនេះ ហើយផ្តោតទៅលើការតាមដានគ្រប់គ្រងជំងឺរាតត្បាតនៅតាមច្រកទ្វារព្រំដែននានា និងពង្រឹងការគ្រប់គ្រងត្រួតពិនិត្យនៅតាមផ្លូវលំនានា ត្រួតពិនិត្យមនុស្ស និងមធ្យោបាយធ្វើដំណើរ  រួមទាំងជូនដំណឹងអំពីស្ថានភាពជំងឺរាតត្បាតឲ្យទាន់ពេលវេលា និងធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ប៉ុន្តែក៏ត្រូវធានានូវការរក្សាសកម្មភាពដោះដូរទំនិញដើម្បីជំរុញការអភិវឌ្ឍសេដ្ឋ​កិច្ច​ផងដែរ។

leftcenterrightdel
លោក​រដ្ឋ​មន្ត្រី Ngo Xuan Lich ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក​រដ្ឋមន្រ្តីការពារជាតិចិន Wei Fenghe

ដោយវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានស្តីពីការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ប្រកបដោយជោគជ័យនោះ លោករដ្ឋមន្រ្តី Wei Fenghe  មានបំណងថាវៀតណាមនឹងបន្តធ្វើជាស្ពានតភ្ជាប់មួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាននាពេលខាងមុខ។ លោករដ្ឋមន្រ្តី Ngo Xuan Lich បានបញ្ជាក់ថាក្នុងនាមជាប្រធាន ADMM ADMM+ វៀតណាមបានគាំទ្រចំពោះរាល់សំណើសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយអាស៊ាន ដោយឈរលើមូលដ្ឋាននៃការស្រុះចិត្តគំនិតក្នុងអាស៊ាន។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិ រដ្ឋមន្រ្តីទាំងពីរបានសង្កត់ធ្ងន់ថា ទោះបីរងផលប៉ះពាល់ដោយសារការរីករាលដាលនៃ Covid-19 ក៏ដោយក៏ភាគីទាំងពីរបានប្តេជ្ញាអនុវត្តយ៉ាងពេញលេញនូវសកម្មភាពសហប្រតិបត្តិការទាំងឡាយដែលបានឯកភាពគ្នា។ នៅពេលឆាប់ៗខាងមុខ ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំអ្នកជំនាញពេទ្យយោធាតាមប្រព័ន្ធវីដេអូដើម្បីផ្លាស់ប្តូរបទពិសោធន៍ស្តីពីការបង្ការប្រយុទ្ធប្រឆាំងនឹង​ជំងឺរាតត្បាត។

ទាក់ទង​នឹងបញ្ហាសមុទ្រខាងកើត រដ្ឋមន្ត្រីទាំងពីរបានលើកឡើងថា ដោយប្រឈមនឹងស្ថានភាពស្មុគស្មាញនៃជំងឺរាតត្បាត ភាគីទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរគ្នា និងរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។ បន្ត​លើកកម្ពស់ប្រពៃណីនៃមិត្តភាពនិងសុច្ឆន្ទៈ  វៀត​ណាម​ប្តេជ្ញា​ដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមក និងរួមគ្នាកសាងសមុទ្រខាងកើតឲ្យក្លាយទៅជាសមុទ្រប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីផ្តល់ផលប្រយោជន៍​ដល់ប្រជាជននៃប្រទេសនីមួយៗ និងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ។

រដ្ឋមន្រ្តីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃទំនាក់ទំនងមិត្តភាពរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ និងបានបញ្ជាក់ពីបំណងចង់អភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិននឹងសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនថែមទៀត៕

បកប្រែដោយ Duy Hoan