ដំណើរទស្សនកិច្ចនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី ២៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតវៀតណាម-អាមេរិក (១២-៧-១៩៩៥/១២-៧-២០២០)។ លោក Ho Ky Minh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានដឹកនាំការធ្វើបដិសណ្ឋារកិច្ចក្រុមនាវាទ័ពជើងទឹកអាមេរិក។

leftcenterrightdel
ការធ្វើបដិសណ្ឋារកិច្ចក្រុមនាវាទ័ពជើងទឹកអាមេរិក

បន្ទាប់ពីការធ្វើបដិសណ្ឋារកិច្ច លោក Ho Ky Minh និងលោកឧត្តមនាវីឯក John C.Aquilino មេបញ្ជាការកងនាវាចម្បាំងប៉ាស៊ីហ្វិកអាមេរិកជាសហអាធិបតីក្នុងសន្និសីទកាសែតស្ដីពីកម្មវិធី និងខ្លឹមសារនៃដំណើរទស្សនកិច្ចរបស់ក្រុមនាវាអាមេរិកនៅទីក្រុង Da Nang។ លោកឧត្តមនាវីឯក John C.Aquilino បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងឱឡារិករបស់ថ្នាក់ដឹកនាំ និងប្រជាជនទីក្រុង Da Nang សម្រាប់មេបញ្ជាការ និងនាវឹកនៃក្រុមនាវាចម្បាំងកងទ័ពអាមេរិក។

leftcenterrightdel
តំណាងស្ថាប័នសមត្ថកិច្ចវៀតណាមនិងអាមេរិកជាមួយមេបញ្ជាការក្រុមនាវាចម្បាំងកងទ័ពអាមេរិក

ក្នុងឱកាសនេះ ក្រុមនាវាចម្បាំងកងទ័ពអាមេរិកនឹងចូលរួមកម្មវិធីសិល្បៈ ការប្រកួតកីឡា ការផ្លាស់ប្ដូរយោបល់ស្ដីពីការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ។ល៕

បកប្រែដោយ Thuy Anh