leftcenterrightdel
ភាគីទាំងពីរពិភាក្សាអំពីការយាមល្បាតរួម (រូបថត៖ tienphong.vn)

កងទ័ពការពារព្រំដែននៃប្រទេសទាំងពីរបានបូកសរុបការងារយាមល្បាត សកម្មភាពបង្ការ ទប់ស្កាត់នឹងការរាតត្បាត Covid -19 ព្រមទាំងជូនដំណឹងអំពីស្ថានភាពនៅតាមព្រំដែន និងសកម្មភាពបង្ការទប់ស្កាត់នឹងការរាតត្បាតនាពេលថ្មីៗនេះ។

ភាគីទាំងពីរបានឯកភាពថា ក្នុងរយៈពេលខាងមុខនឹងបន្តប្តូរវេនរៀបចំការយាមល្បាតដើម្បីអនុវត្តច្បាប់នៅតាមព្រំដែនរៀងរាល់ខែម្តង។ ក្នុងរយៈពេលពេលបង្ការ ទប់ស្កាត់នឹងការរីករាលដាលនេះ ភាគីទាំងពីរនឹងសម្របសម្រួលគ្នាដើម្បីធ្វើឱ្យបានល្អនូវការគ្រប់គ្រងព្រំដែន ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងសកម្មភាពសុខច្បាប់ដទៃទៀត។

ភាគីទាំងពីរក៏បានឯកភាពបង្កើនការឃោសនា និងការអប់រំប្រជាជននៅតាមព្រំដែនអំពីការគោរពច្បាប់ ការបង្ការ និងទប់ស្កាត់នឹងការរាតត្បាតទៀតផង៕

បកប្រែដោយ Huyen Trang