សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការឆ្លើយតបទៅនឹងរោគរាតត្បាតដែលត្រូវបានធ្វើឡើងនៅទីក្រុងហាណូយរួមចំណែកលើកកម្ពស់កេរ្តិ៍ឈ្មោះ កិត្យានុភាពរបស់ក្រសួងការពារប្រទេសវៀតណាមបន្ថែមទៀត។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ ADMM ចង្អៀត

 

យើងអាចមើលឃើញថា ការអនុម័តលើសេចក្តីប្រកាសរួមស្តីពីការការពារ និងការគ្រប់គ្រងគ្រោះរោគរាតត្បាតក្នុងបរិបទនៃការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី (Covid-19) បង្ហាញពីភាពរហ័ស ភាពបត់បែន និងសាមគ្គីភាពរបស់រដ្ឋមន្រ្តី ក្រសួងការពារជាតិទាំងអស់នៃបណ្តាប្រទេសអាស៊ានដោយស្របតាមប្រធានបទ “កិច្ចសហប្រតិបត្តិការការពារជាតិសម្រាប់អាស៊ានមួយប្រកបដោយភាពស្អិតល្មួត និងការសម្របខ្លួនដោយបុរេសកម្ម” ដែលក្រសួងការពារប្រទេសវៀតណាម ជាប្រធាន ADMM និង ADMM + ២០២០ បានដាក់ចេញ។

មូលដ្ឋានដើម្បីនិយាយបែបនេះគឺដោយសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការពារជាតិក្នុងអាស៊ានដ៏សម្បូរបែប តាំងពីការកំណត់អត្តសញ្ញាណនៃបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនប្រពៃណីរហូតដល់ការពិភាក្សា និងការឯកភាពលើរាល់វិធីដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមទាំងនេះដើម្បីតំបន់មួយសន្តិភាព និងសម្បូររុងរឿង។ តំបន់អាស៊ីអាគ្នេយ៍សព្វថ្ងៃនេះជាមួយនឹងបញ្ហាប្រឈមនានាកាន់តែកើតមានឡើងនៅពេលដែលតំបន់នេះត្រូវមើលឃើញពីការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងក្នុងចំណោមមហាអំណាច។ ទោះយ៉ាងណាក៏ដោយ មិនថាឧបសគ្គអ្វីក៏ដោយ គឺអាទិភាពមួយក្នុងចំណោមអាទិភាពរបស់វៀតណាមក៏ដូចជាបណ្តាប្រទេសសមាជិកអាស៊ានគឺឆ្ពោះទៅរកការបង្រួបបង្រួមឯកភាពអាស៊ានដោយមានចក្ខុវិស័យដូចគ្នាតែមួយ សម្លេងតែមួយ និងសកម្មភាពតែមួយទេ។ ក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម សេចក្តីប្រកាសរួមកិច្ចប្រជុំចង្អៀត ADMM បានមានគ្រប់នូវរាល់ការអាទិភាពដែលបានរៀបរាប់ខាងលើ។

តាមពិត អង្គភាពជាច្រើននៃកងទ័ពប្រជាជនវៀតណាម បាននិងកំពុងត្រូវបានកេណ្ឌប្រមូលដើម្បីចូលរួមក្នុងបេសកកម្មបង្ការ និងទប់ទល់នឹង Covid-19 ដូចជាជំនួយក្នុងការដាក់អ្នកសង្ស័យមានជំងឺឲ្យនៅដាច់ដោយឡែកតាមតំបន់មូលដ្ឋានព្រំដែន ឬតំបន់ដែលមានការរីករាលដាលជំងឺ ការចូលរួមក្នុងការស្រាវជ្រាវ និងផលិតវត្ថុធាតុដើមដើម្បីបង្ការ និងប្រឆាំងនឹងវីរុស ... ថ្មីៗនេះនៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ក្រសួងការពារប្រទេសវៀតណាមបានផ្ទេរគ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយចំនួនដើម្បីជួយដល់ក្រសួងការពារជាតិចិនក្នុងការការពារ និងទប់ស្កាត់ការរាតត្បាតរបស់វីរុស Covid-19។ ដូច្នេះក្រៅពីការចូលរួមបំពេញភារកិច្ចបង្ការ និងទប់ទល់នឹងជំងឺក្នុងប្រទេស ក្រសួងការពារប្រទេសវៀតណាមបានម្ចាស់ការពង្រឹង គាំទ្រ និងសហការជាអន្តរជាតិយ៉ាងសកម្ម ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះ Covid-19។ ស្របតាមការខិតខំប្រឹងប្រែងរបស់ ក្រសួងការពារប្រទេសវៀតណាមនោះ ការដែលបណ្តារដ្ឋមន្រ្តីការពារប្រទេសអាស៊ានបានប្រកាសពីកិច្ចសហប្រតិបត្តិការរបស់ពួកគេស្តីពីការការពារ និងត្រួតពិនិត្យការរាតត្បាត Covid-19 នឹងមិនបញ្ឈប់ត្រឹមសេចក្តីថ្លែងការណ៍តែមួយប៉ុណ្ណោះទេ ប៉ុន្តែនឹងត្រូវបានធ្វើឲ្យជាក់ស្តែងទៅតាមរូបភាពជាច្រើន។ អង្គភាពនានាចំណុះ បណ្តាក្រសួងការពារជាតិអាស៊ានអាចបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយការរៀបចំការចែករំលែកព័ត៌មាន ការផ្លាស់ប្តូរការអនុវត្តប្រកបដោយប្រសិទ្ធភាពក៏ដូចជាជាមួយដៃគូខាងក្រៅ។ ក្រៅពីនេះបណ្តាញអ្នកជំនាញគីមីសាស្រ្ត ជីវសាស្រ្ត និងវិទ្យុសកម្មរបស់អាស៊ានក៏អាចត្រូវបានប្រើប្រាស់ដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រសំដៅគ្រប់គ្រងការផ្ទុះឡើងនៃ Covid-19 ។

សេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំចង្អៀត ADMM ដូចដែលបានអត្ថាធិប្បាយដោយអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បានឆ្លើយតបការរំពឹងទុករបស់ប្រជាជនអាស៊ាន និងផលប្រយោជន៍របស់ប្រជាជនអាស៊ាន។ ការរាតត្បាតជំងឺ Covid-19 គឺជាបញ្ហាប្រឈមផ្នែកសន្តិសុខមិនប្រពៃណី និងជាជំងឺរាតត្បាតដែលរាលដាលពាសពេញឆ្លងព្រំដែនដែលគ្មានប្រទេស ណាអាចដោះស្រាយដោយខ្លួនឯងបានឡើយ។ ទោះយ៉ាងណាការជាប់ទាក់ទងពិតប្រាកដ និងការបន្សាំយ៉ាងសកម្មរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ានក្នុងកិច្ចប្រជុំលើកលើកដំបូងក្នុងឆ្នាំ២០២០ ដែលដឹកនាំដោយក្រសួងការពារប្រទេស វៀតណាមគឺជាកម្លាំងចលករដ៏ធំមួយសម្រាប់អាស៊ាន និងដៃគូរបស់ខ្លួនសហប្រតិបត្តិការជិតស្និទ្ធក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការរីករាលដាលនៃ Covid-19 ។ សេចក្តីប្រកាសរួមរបស់កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងជំងឺនេះដែលត្រូវបានចេញពីទីក្រុងហាណូយបានបញ្ជាក់ភ្លាមៗនូវសំលេង និងកិត្យានុភាពរបស់វៀតណាម៕

បកប្រែដោយ Minh Trung