leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថ្លែង​ក្នុង​ជំនួប (រូប​ថត៖ nhandan.com.vn)

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ថ្នាក់ដឹកនាំខេត្ត Hoa Binh  និងការថ្លែងមតិមួយចំនួននៅក្នុងជំនួបធ្វើការ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពង្រឹងវិស័យសន្តិសុខការពារជាតិរបស់ខេត្ត Hoa Binh ក្នុងរយៈពេលកន្លងមក។ ពីស្ថានភាពជាក់ស្តែង លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich  បានចង្អុលបង្ហាញថា៖ ដើម្បីអនុវត្តគោលដៅសេដ្ឋកិច្ចសង្គមប្រកបដោយជោគជ័យ និងធានាសន្តិសុខការពារជាតិ ជាដំបូងបង្អស់គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃខេត្ត Hoa Binh គួរតែបន្តធ្វើការផ្សព្វផ្សាយ  និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តស្តីពីយុទ្ធសាស្ត្រការពារជាតិ និងកសាងតំបន់ការពារទប់ទល់ កសាងខេត្ត Hoa Binh ទៅជាតំបន់ការពារទប់ទល់មួយ​រឹងមាំទាំង​សក្តានុពល ប្រៀបប្រយុទ្ធ និងកងកម្លាំង បន្តយកចិត្តទុកដាក់លើការកសាង “កំពែងនៃទឹកចិត្តប្រជាជន” ដោយផ្សារភ្ជាប់ជាមួយការអភិវឌ្សេដ្ឋកិច្ច - សង្គម លើកកំពស់កម្លាំងរួម និងកម្លាំងប្រយុទ្ធរបស់កងកំលាំងប្រដាប់អាវុធ ធ្វើឲ្យបានល្អការអប់រំចំណេះដឹងស្តីពីសន្តិសុខការពារជាតិ បន្តបំប៉ននិងលើកកំពស់​ចំណេះដឹងស្តីពីសន្តិសុខការពារជាតិសម្រាប់កម្មាភិបាលគ្រប់ជាន់ថ្នាក់នៅមូលដ្ឋាន  ជួយឱ្យប្រជាជនគ្រប់រូបមានការយល់ដឹង និងមានការទទួលខុសត្រូវខ្ពស់ចំពោះការកសាង និងការពារមាតុភូមិ៕

បកប្រែដោយ Duy Hoan