នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានបង្ហាញជំនឿថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង ISSA នឹងមានការរីកច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានអាស៊ាន២០២០ វៀតណាមនឹងបន្តលើកយកខ្លឹម​សារ​នានាដែលទាក់ទងនឹងសុខុមាលភាពសង្គម និងកិច្ចសហប្រតិបត្តិការលើវិស័យធានារ៉ាប់រងទៅក្នុងរបៀបវារៈទាំងឡាយរបស់អាស៊ាន។

leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam ទទួល​ជួប​លោក Marcelo Abi-Ramia Caetano អគ្គលេខាធិការ ISSA (រូប​ថត៖ baochinhphu.vn)

លោក Marcelo Abi-Ramia Caetano បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលវៀតណាមទទួលបានក្នុងការអនុវត្តបញ្ហានានាដែលទាក់​ទង​នឹងសុខុមាលភាពសង្គម។ លោក Marcelo Abi-Ramia Caetano សង្ឃឹមថា នាពេលខាងមុខនេះ ISSA និងវៀតណាមនឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងសម្រេចគោលដៅធានាសុខុមាលភាពសង្គមនៅវៀតណាម រួមចំណែកពង្រឹងកិត្យានុភាព និងរូបភាពរបស់វៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិលើវិស័យសុខុមាលភាពសង្គម៕

បកប្រែដោយ Duy Hoan