leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបលោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម

នៅជំនួប លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម - អូស្រ្តាលី បានអភិវឌ្ឍដោយឥតឈប់ឈរលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិ។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ភាគីអូស្រ្តាលីដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការត្រៀមរៀបចំកងពេទ្យកំរិត២ លេខ២ ឲ្យទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង ក៏ដូចជាការជំនះផលវិបាកក្រោយសង្គ្រាម។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សង្ឃឹមថា លោកស្រីឯកអគ្គរដ្ឋទូត Robyn Mudie នឹងចូលរួមវិភាគទានជាវិជ្ជមានក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ រួមទាំងវិស័យការពារជាតិ។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមក៏មានគោលបំណងចង់ឲ្យអូស្រ្តាលីគាំទ្រវៀតណាមក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២០។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម

រីឯលោកស្រីឯកអគ្គរដ្ឋទូត Robyn Mudie បានចាត់ទុកថា ទំនាក់ទំនងការពារជាតិទ្វេភាគីកំពុងអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងទូលំទូលាយ ហើយជាវិស័យសំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនង អូស្ត្រាលី-វៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូត Robyn Mudie បានសង្កត់ធ្ងន់ថា ភាគីអូស្រ្តាលីនឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកស្រីឯកអគ្គរដ្ឋទូត Robyn Mudie បានលើកច្បាស់ថា អូស្ត្រាលីគាំទ្រវៀតណាមជាប្រធានអាស៊ាន ២០២០ ព្រមទាំងមានគោលបំណងចង់ឲ្យវៀតណាមបន្តគាំទ្រការអភិវឌ្ឍទំនាក់ទំនងរវាងអាស៊ាននិងអូស្ត្រាលី។ លោកស្រីឯកអគ្គរដ្ឋទូត Robyn Mudie ក៏បានអះអាងថា លោកស្រីនឹងខិតខំប្រឹងប្រែងចូលវិភាគទានក្នុងការជំរុញទំនាក់ទំនង អូស្ត្រាលី - វៀតណាម រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិ។

* នារសៀល ថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានទទួលជួបលោក Vahram Kazhoyan ឯកអគ្គរដ្ឋទូតអាមេនីប្រចាំនៅវៀតណាម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបលោក Vahram Kazhoyan ឯកអគ្គរដ្ឋទូតអាមេនីប្រចាំនៅវៀតណាម

នៅជំនួប លោកឯកអគ្គរដ្ឋទូត Vahram Kazhoyan បានចាត់ទុកថា សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានច្រើន។ លោកក៏បានបញ្ជាក់ថា អាមេនីមានបំណងចង់បង្កើតទំនាក់ទំនងការពារជាតិជាមួយវៀតណាម។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតម្លៃថា វៀតណាម និងអាមេនីនៅមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ រួមទាំងវិស័យការពារជាតិ។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានបង្ហាញនូវការគាំទ្រចំពោះការបង្កើតទំនាក់ទំនងការពារជាតិ វៀតណាម - អាមេនី ព្រមទាំងស្នើឱ្យភាគីទាំងពីរពិចារណាលើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការជំនះផលវិបាកក្រោយសង្គ្រាម។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ក៏រំពឹងថា លោកឯកអគ្គរដ្ឋទូត Vahram Kazhoyan នឹងក្លាយជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងវិស័យការពារជាតិ៕

បកប្រែដោយ Thanh Cong