leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh

កិត្យានុភាពមិនដែលមានមករបស់ប្រទេសជាតិ

ទាំងក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០នេះ ប្រទេសជាតិយើងបាន និងកំពុងស្ថិតក្នុងបរិយាកាសប្រកបដោយមោទនភាព និងរំជើបរំជួលជាមួយទិវានានាដ៏អស្ចារ្យជាច្រើនរបស់ប្រទេសជាតិដូចជា៖ ខួបលើកទី៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម, ខួបលើកទី ៧៥ នៃជ័យជំនះបដិវត្តន៍ ខែសីហា និងទិវាបុណ្យជាតិ ២ កញ្ញា, ខួបលើកទី ៤៥ នៃការរំដោះភាគខាងត្បូងវៀតណាមឈានទៅការបង្រួបបង្រួមប្រទេសជាតិឡើងវិញ, ខួបលើកទី ៧៥ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ... ព្រឹត្តិការណ៍សំខាន់ៗទាំងនោះសុទ្ធតែស្ថិតនៅក្នុងយុគសម័យ ហូជីមិញ ហើយនិងវាមិនបានបំបែកដាច់ដោយឡែកពីគ្នាទេ ប៉ុន្តែតែវាត្រូវបានទទួលមរតកនៃគុណប្រយោជន៍ទាំងអស់ពីគ្រប់សម័យប្រវត្តិរបស់ប្រទេសជាតិ។ ប្រវត្តិសាស្រ្តនោះក៏មានទាំងដំណាក់កាលរុងរឿងត្រចះត្រចង់ និងទាំងការឈឺចាប់ខ្លោចផ្សាដែលឥតគណនាផងដែរ។ សម័យហូជីមិញគឺជាចំណុចប្រសព្វនៃប្រវត្តិសាស្ត្រជាតិនានា។ ប្រទេសយើងមិនធ្លាប់មានឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីដូចគ្នានឹងនាពេលបច្ចុប្បន្ននេះទេ។ ប្រជាជនរបស់យើងមិនដែលមានកម្លាំងចលករដើម្បីធ្វើការ និងក្រេបសោយផលនៃជីវិតល្អដូចសព្វថ្ងៃនេះទេ ហើយក៏វាមិនដែលជាប្រទេសរបស់យើងទទួលបានកិត្យានុភាពចំពោះប្រទេសនានា និងសហគមន៍អន្តរជាតិដូចនាពេលបច្ចុប្បន្ននេះដែរ។ ចាប់តាំងពីជាប្រទេសមួយដែលមានអ្នកស្គាល់តិចតួចប៉ុណ្ណោះ តែវៀតណាមបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុង យុគសម័យហូជីមិញ” ។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានមានប្រសាសន៍ថា កងទ័ពរបស់យើងមិនដែលមានការអភិវឌ្ឍដូចនាពេលបច្ចុប្បន្ននេះទេ។ ក្រោមការដឹកនាំរបស់បក្សដែលបង្កើតឡើងដោយអ៊ំហូ កងទ័ពប្រជាជនវៀតណាមទទួលបានការស្រឡាញ់ ការជឿទុកចិត្តយ៉ាងខ្លាំងក្លាពីប្រជាជន ហើយកងទ័ពពិតជាកម្លាំងស្នូលក្នុងការការពារមាតុភូមិ ការពារការអភិវឌ្ឍប្រទេសវៀតណាមសង្គមនិយមក្នុងស្ថានភាពថ្មី។ កងទ័ពយើងរឹងមាំ មានទំនុកចិត្ត និងមានដំណោះស្រាយក្នុងគ្រប់កាលៈទេសៈដើម្បីអាចការពារបានឯករាជ្យជាតិ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិ។ ការពារស្ថិរភាពសង្គម - នយោបាយ  ការពារផលប្រយោជន៍ប្រទេសជាតិ ហើយទន្ទឹមនឹងនោះការពារសន្តិភាពប្រកបដោយចីរភាពរបស់ប្រទេស។ សហគមន៍អន្តរជាតិបានកោតសរសើរកងទ័ពប្រជាជនវៀតណាមមិនត្រឹមតែដោយសារតែក្នុងអតីតកាលយើងធ្លាប់បានវាយឈ្នះលើបណ្តាប្រទេសមហាអំណាចដែលគួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែដោយសារចេញពីសង្គ្រាមទាំងនោះ យើងគ្រាន់តែចង់បានសន្តិភាព កិច្ចសហប្រតិបត្តិការ ហើយជាការពិតណាស់យើងបានក្លាយជាឈ្មោះប្រទេសមួយដែលគ្រប់ប្រទេសទាំងអស់ត្រូវតែគោរព កោតសរសើរ និងចង់សហប្រតិបត្តិការជាមួយ។

“កម្លាំងកងទ័ព” ជិត ១០០ លាននាក់

ថ្វីត្បិតតែសង្រ្គាមបានផុតទៅហើយ ប៉ុន្តែកងទ័ពរបស់យើងក្នុងពេលមានសន្តិភាពក៏មានបេសកកម្មថ្មីថែមទៀតដែលមិនធ្លាប់មានពីមុនមកដែរ។ ប្រការនោះត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ក្នុងគោលបំណងនៃយុទ្ធសាស្ត្រការពារជាតិវៀតណាម គឺការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់មាតុភូមិយ៉ាងរឹងមាំ។ ការពារសន្តិភាព និងផលប្រយោជន៍ជាតិទាំងក្នុងនិងក្រៅទឹកដី។ ការពារសន្តិភាពប្រកបដោយចីរភាពរបស់ប្រទេស។ ការពារបក្ស រដ្ឋ របបសង្គមនិយម និងប្រជាជន។ ចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិភាព និងស្ថេរភាពក្នុងតំបន់ និងពិភពលោក រក្សាស្ថិភាពនយោបាយ និងបរិស្ថានសន្តិភាពសម្រាប់ការកសាង និងការអភិវឌ្ឍជាតិ។

ជាមួយនឹងគោលដៅនោះ កងទ័ពត្រូវតែត្រៀមខ្លួនជានិច្ចដើម្បីយកឈ្នះក្នុងករណីមានសង្គ្រាមកើតមានឡើង។ “យើងមានប្រជាជនទាំងមូលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវ និងប្រជាជនទាំងមូលចូលរួមក្នុងការការពារទឹកដីមាតុភូមិ។ កងទ័ពរបស់យើងមានថាមពលមើលមិនឃើញ មិនត្រឹមតែគឺចំនួនកងទ័ពដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានចំនួនប្រជាជនជិត ១០០ លាននាក់ផងដែរ។ យើងមានកម្លាំងការពារប្រទេសជាតិជិត ១០០ លាននាក់។ ជាមួយកម្លាំងកងទ័ពបែបនេះ គ្មានអ្នកឈ្លានពានណាមួយអាចឈ្នះបានឡើយ”។ ម៉្យាងវិញទៀតកងទ័ពត្រូវតែការពារសន្តិភាពឲ្យបាន ហើយថែមទាំងសន្តិភាពដែលការពារដោយកងទ័ពគឺមាំមួន និងមាននិរន្តរភាពជាង។ សន្តិភាពបង្កើតលក្ខខណ្ឌសម្រាប់ការកសាងនិងអភិវឌ្ឍជាតិ។ ប្រទេសកាន់តែរីកចម្រើនកងទ័ពនឹងកាន់តែរឹងមាំ ផ្តើមពីនោះប្រទេសកាន់តែត្រូវបានការពារល្អជាង។ ហេតុដូច្នេះ កងទ័ពរបស់យើងតែងតែភ្ញាក់រលឹកក្នុងការជ្រើសរើសរវាងសង្រ្គាមនិងសន្តិភាពដោយពូកែបត់បែនដើម្បីធ្វើយ៉ាងណាបញ្ជៀសសង្គ្រាម ហើយករណីជៀសមិនផុតការ ប្រយុទ្ធនោះទេគឺត្រូវតែវាយឈ្នះជាដាច់ខាត។ ឧទាហរណ៍នៅក្នុងបញ្ហាសមុទ្រខាងកើត យើងត្រូវតែការពារអធិបតេយ្យភាពទឹកដីផងប៉ុន្តែក៏ត្រូវការពារសន្តិភាពផងដែរ។ ជាមួយនឹងយុទ្ធសាស្រ្តការពារជាតិបែបនេះយើងកាត់បន្ថយយ៉ាងខ្លាំងនូវហានិភ័យនៃប្រទេសដែលត្រូវបានរំលោភបំពាន។ នោះជាវិធីការពារប្រទេសឱ្យបានឆាប់និងពីចម្ងាយដោយសន្តិវិធី” នេះគឺជាការអះអាងរបស់លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ។

ការរួមចំណែកយ៉ាងជាក់ស្តែងសម្រាប់សន្តិភាព សន្តិសុខពិភពលោក

ដើម្បីសម្រេចឲ្យបានភារកិច្ចកសាង និងការពារមាតុភូមិនាបច្ចុប្បន្ន ប្រការដែលមានសារៈសំខាន់នោះគឺការកសាងកងទ័ពរឹងមាំលើគ្រប់ជ្រុងជ្រោយ។ នាសម័យសង្គ្រាម យើងមើលឃើញជ័យជំនះនៅសមរភូមិនឹងនាំទៅដល់ជ័យជម្នះនៅលើតុចរចា។ ក្នុងពេលសន្តិភាព ប្រការនោះក៏មានន័យថា កម្លាំងខ្លាំងក្លាពិតនឹងឈ្នះនៅតុចរចា ហើយទទួលបានជោគជ័យក្នុងការការពារសន្តិភាព។ អ៊ំហូធ្លាប់មានប្រសាសន៍ថា “ ភាពខ្លាំងគឺជាឃ្មោះ ហើយការទូតគឺជាសូរសំឡេង” ។ ឃ្មោះទាល់តែធំទើបមានសូរសំឡេងខ្លាំង នោះគឺការបង្ហាញពីទស្សនៈរបស់លោកអំពីការជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធរវាងប្រសិទ្ធភាពនៃការទូតជាមួយកិត្យានុភាព និងអំណាចរបស់ប្រទេស។ ក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានមានប្រសាសន៍ថា ប្រសិនបើកងទ័ពមានភាពរឹងមាំខ្លាំងក្លាពិតៗ ប៉ុន្តែយើងគ្រាន់តែប្រើប្រាស់ក្នុងភារកិច្ចត្រៀមប្រយុទ្ធប៉ុណ្ណោះ មានន័យថាយើងបានរំលងចោលនូវប្រភពធនធានដ៏ធំធេងនៃការទូតការពារជាតិដើម្បីជំរុញទំនាក់ទំនងជាមួយ ប្រទេសដទៃទៀត បង្កើតបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ជាមួយនិងគោលនយោបាយរបស់បក្ស និងរដ្ឋ ការទូតការពារជាតិរបស់វៀតណាមត្រូវបានលើកកម្ពស់យ៉ាងខ្លាំងទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី។ យោងតាមឧត្តមសេនីយ៍ឯក Nguyen Chi Vinh ការទូតការពារជាតិរបស់វៀតណាមមានលក្ខណៈពិសេសថ្មីៗបច្ចុប្បន្ននេះ។ ជាបឋមគឺការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងសន្តិភាពនិងផលប្រយោជន៍ជាតិជាមួយសន្តិភាព សន្តិសុខ និងស្ថេរភាពក្នុងតំបន់និងពិភពលោក។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានលើកឡើងថា“ តើបុព្វហេតុនៃការកសាងនិងការពារជាតិត្រូវការការគាំទ្រពីសហគមន៍អន្តរជាតិទេ?” ។ ចម្លើយគឺចាំបាច់និងមិនអាចខ្វះបានឡើយ។ ការគាំទ្រនៅត្រង់ថា គឺគាំទ្រសច្ចធម៌របស់វៀតណាម គាំទ្រការអភិវឌ្ឍរបស់វៀតណាមផ្សាភ្ជាប់នឹងនិន្នាការសន្តិភាពនិងការអភិវឌ្ឍពិភពលោក។ ដើម្បីទទួលបានការគាំទ្រនោះ ទាល់តែប្រទេសវៀតណាមត្រូវតែកសាងទំនុកចិត្តតាមរយៈការនិយាយត្រូវដើរទន្ទឹមទៅនឹងសកម្មភាពជាក់ស្តែងដែលតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ឯក  Nguyen Chi Vinh គឺត្រូវ “ បរិច្ចាគដោយញើសនិងទឹកភ្នែក ដោយលុយកាក់” ។ ការចូលរួមក្នុងរាល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគឺជាការប្រព្រឹត្តមួយដែលរួមចំណែកយ៉ាងជាក់ស្តែងដល់សន្តិភាព និងសន្តិសុខពិភពលោក។

មិនត្រឹមតែលើទិដ្ឋភាពពហុភាគីទេ សកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិក៏ជាកម្លាំងចលករជួយជំរុញទំនាក់ទំនងការពារជាតិទ្វេភាគីផងដែរ។ មូលហេតុដែលនិយាយដូច្នេះបានគឺដោយសារតែនៅក្នុងបណ្តាទំនាក់ទំនងការពារជាតិទ្វេភាគី ពេលខ្លះនៅមានកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈ “រសើប” ដូច្នេះវាពិបាកក្នុងការប្រពឹ្រត្តជាក់ស្តែង។ ជាពិសេសចំពោះសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ប្រទេសទាំងអស់សុទ្ធតែត្រៀមសហការក្នុងកម្រិតខ្ពស់បំផុតដើម្បីសន្តិភាពពិភពលោក។ “នៅពេលដែលយើងបានធ្វើសកម្មភាពជាក់ស្តែងបែបនេះយើងនៅតែត្រូវបង្ហាញពីអត្តសញ្ញាណរបស់វៀតណាម ។ នេះគឺជាការងារដ៏សំខាន់ និងធ្ងន់ធ្ងរសម្រាប់ កម្មាភិបាល និងកងទ័ពប្រជាជនវៀតណាមដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់។

រូបភាពអាស៊ាន ២០២០

ក្នុងបរិបទនៃសកម្មភាពការទូតពហុភាគីរបស់វៀតណាមប្រទេសនេះបានផ្លាស់ប្តូរពីគំនិត “ការចូលរួមយ៉ាងសកម្ម” ទៅជា “ ការចូលរួមចំណែកយ៉ាងម្ចាស់ការក្នុងការកសាង និងកែលម្អបណ្តាយន្តការពហុភាគី” និងការទូតការពារជាតិវៀតណាមក៏មិនស្ថិតនៅក្រៅនិន្នាការនេះទេ។ នេះជាចំណុចថ្មីទី២ នៃកិច្ចការការទូតការពារជាតិរបស់វៀតណាមសព្វថ្ងៃនេះ។ គំនិតផ្តួចផ្តើមរបស់វៀតណាមគឺផ្អែកលើផលប្រយោជន៍ប្រទេស - ជាតិប៉ុន្តែទន្ទឹមនឹងនេះក៏ជាផលប្រយោជន៍រួមរបស់តំបន់និងពិភពលោកដូចជា៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM +) ឬការស្ថាបនា “ ជំនឿជាយុទ្ធសាស្រ្ត” គឺជាភ័ស្តុតាងជាក់ស្តែងមួយសម្រាប់“ ការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងនិងរៀបចំស្ថាប័នពហុភាគី”។ ទោះបីជាយ៉ាងណាក៏ដោយយោងតាមលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh “ការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងបណ្តាយន្តការពហុភាគី” មិនមែនមានន័យថាវៀតណាមចង់កាន់តួនាទីដឹកនាំនោះទេ។ យើងតែងតែដាក់ខ្លួនយើងនៅក្នុងតួនាទីជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ក្នុងស្មារតីនេះរូបភាពអាស៊ាន ២០២០ គឺជារូបភាពរួមមួយនៃបណ្តាប្រទេសដែលចូលរួមទាំងអស់៕

បកប្រែដោយ Minh Trung