leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ត្រួតពលកង​កិត្តិយស

 

ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ កម្មាភិបាល និងយុទ្ធជននៃសាលា  លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានរំលឹកឡើងវិញនូវប្រពៃណីដ៏រុងរឿងរបស់សាលាដោយបានបណ្តុះបណ្តាលឧត្តមសេនីយ៍ និងនាយទាហានគ្រប់ជំនាន់សម្រាប់កងទ័ពប្រជាជនវៀតណាម ហើយបានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលនានាដែលថ្នាក់ដឹកនាំ កម្មាភិបាល និងយុទ្ធជននៃសាលាសម្រេចបាននាពេលកន្លងមក។  លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យថ្នាក់ដឹកនាំ កម្មាភិបាល និងយុទ្ធជននៃសាលាបន្តធ្វើតាមប្រពៃណីដ៏រុងរឿងនៃការកសាង និងរីកចម្រើនរបស់សាលាក្នុងរយៈពេលជិត ៦០ ឆ្នាំកន្លងមក ដោយបន្តលើកកំពស់គុណភាពនៃការបណ្តុះបណ្តាល ឆ្លើយតបនឹងតម្រូវការបំពេញភារកិច្ចកសាង និងការពារមាតុភូមិ។

leftcenterrightdel
ពិធីសម្ពោធរូបសំណាក់ស្តេច Quang Trung – Nguyen Hue

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជូនពរដល់ថ្នាក់ដឹកនាំ កម្មាភិបាល និងយុទ្ធជននៃសាលាឲ្យបំពេញល្អភារកិច្ចដែលប្រគល់ដោយបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ស័ក្តសមនឹងប្រពៃណីដ៏រុងរឿងរបស់សាលា។

នៅក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានអញ្ជើញចូលរួមពិធីសម្ពោធសួនច្បារវប្បធម៌សម្រាប់យោធិន និងរូបសំណាក់ស្តេច Quang Trung – Nguyen Hue ផងដែរ៕

បកប្រែដោយ​​ Duy Hoan