ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផលនៃកិច្ចសហការ ការផ្លាស់ប្តូរព័ត៌មាន និងស្ថានភាពរវាងអង្គភាពទាំងពីរក្នុងរយៈពេលកន្លងមក ជាពិសេសកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ រក្សាសន្តិសុខនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ផ្តល់អំណោយជូនកងទ័ពការពារព្រំដែនខេត្ត Tay Ninh ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម (រូបថត៖ bienphong.com.vn)

លោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ជូនចំពោះកម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Tay Ninh ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។

លោកវរសេនីយ៍ឯក Le Hong Vuong សង្ឃឹមថា ក្នុងរយៈពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន និងជំរុញការផ្សព្វផ្សាយច្បាប់ដល់ប្រជាជននៅតំបន់ព្រំដែន រួមគ្នាកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Huyen Trang