លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បញ្ជាក់ថា នៅពេលកន្លងមក ស្ថាប័នសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានជួយគាំទ្រ និងសហការជាមួយវៀតណាម ជាពិសេសលើវិស័យជំនះផលវិបាកនៃសង្គ្រាម រក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបលោក Kamal Malhotra

វៀតណាមមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម និងនៅអង្គការសហប្រជាជាតិ ព្រមទាំងបន្តរួមជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងការរៀបចំកិច្ចប្រជុំស្ដីពីតួនាទីរបស់ស្រ្តីក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងគាំទ្រការកសាងមជ្ឈមណ្ឌលបង្កើនសមត្ថភាពនៃសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរបស់បណ្ដាប្រទេសអាស៊ាននៅប្រទេសវៀតណាម។

លោក Kamal Malhotra វាយតម្លៃខ្ពស់ចំពោះក្រសួងការពារប្រទេសវៀតណាមបានចូលរួមប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅពេលកន្លងមក។ លោកបញ្ជាក់ថា ស្ថាប័នសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមតែងតែជួយគាំទ្រគំនិតផ្តួចផ្តើម និងត្រៀមខ្លួនជាស្រេចជួយក្រសួងការពារប្រទេសវៀតណាមតាមសំណើដែលបានលើកឡើងខាងលើ៕

បកប្រែដោយ Thuy Anh