leftcenterrightdel
មេបញ្ជាការកងទ័ពជើងទឹកជប៉ុន និងមេបញ្ជាការកងទ័ពជើងទឹកវៀតណាមត្រួតពលកងកិត្តិយស

លោកឧត្តមនាវីទោ Pham Hoai Nam បានអះអាងថា ទំនាក់ទំនងវៀតណាម - ជប៉ុនគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់កងទ័ពជើងទឹកនៃប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពដូចសព្វថ្ងៃ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរលើខ្លឹមសារសហប្រតិបត្តិការជាច្រើនដែលភាគីទាំងពីរបានចុះហត្ថលេខាផងដែរ។

leftcenterrightdel
មេបញ្ជាការកងទ័ពជើងទឹកជប៉ុន និងមេបញ្ជាការកងទ័ពជើងទឹកវៀតណាម

លោកឧត្តមនាវីឯក Yamamura Hiroshi បានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចនៅបរទេសជាលើក​ដំបូងបង្អស់របស់លោកក្នុងនាមជាមេបញ្ជាការកងទ័ពជើងទឹកជប៉ុន ចាប់តាំងពីចូលកាន់តំណែងនៅខែមេសា ឆ្នាំ២០១៩មក។ លោកមេបញ្ជាការកងទ័ពជើងទឹកជប៉ុនបានថ្លែងអំណរគុណចំពោះវៀតណាមដែលបានបង្កើតលក្ខខណ្ឌអំណោយផល និងរៀបចំការទទួលស្វាគមន៍នាវា និងយន្តហោះជប៉ុនមកទស្សនានៅវៀតណាម។ ជាពិសេសក្នុងឱកាសនេះ កងទ័ពជើងទឹកជប៉ុនបានបញ្ជូននាវាចំនួន ២ គ្រឿងទៅទស្សនកិច្ចទីក្រុង Da Nang ភាគកណ្តាលវៀតណាម  និងចូលរួមសិក្ខាសាលាស្តីពីខ្លឹមសារដែលបានព្រមព្រៀងដោយភាគីទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

កងទ័ពជើងទឹកជប៉ុនបានជូនពរដល់កងទ័ពជើងទឹកវៀតណាមឲ្យរៀបចំរាល់សកម្មភាពការបរទេសការពារជាតិប្រកប​ដោយជោគជ័យ នៅពេលដែលវៀតណាមធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២០ ខាងមុខ៕

បកប្រែដោយ Duy Hoan