leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Chansamone Channhal រដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងប្រតិភូទាំងឡាយនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី

 

ប្រតិភូចូលរួមពិធីបានលំឱនកាយគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងវីរៈយុទ្ធជនពលី នៃប្រទេសទាំងពីរ ហើយសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមនៅប្រទេសឡាវ រួមទាំងកម្មាភិបាលយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធឡាវ និងប្រជាជនឡាវនៅក្នុងការតស៊ូប្រឆាំងនឹងសត្រូវរួម ដណ្តើមឯករាជ្យជាតិ នៃប្រទេសនីមួយៗ ក៏ដូចជានៅក្នុងកសាង និងការពារមាតុភូមិ រួមចំណែកក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម - ឡាវ និងឡាវ - វៀតណាម ដែលក្នុងនោះប្រតិបត្តិការរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមនៅប្រទេសឡាវគឺជានិមិត្តរូបដ៏ថ្លៃថ្នូនៃចំណងសាមគ្គីភាពពិសេសវៀតណាម - ឡាវ និងឡាវ - វៀតណាម។ ប្រតិភូទាំងឡាយក៏បានបង្ហាញពីគោលបំណងចង់បន្តលើកកម្ពស់សកម្មភាពអប់រំប្រពៃណី ការដឹងគុណចំពោះវីរៈយុទ្ធជនពលី និងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍នៃប្រទេសទាំងពីរ រួមទាំងការបន្តសហការគ្នាក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម​ដែលបានពលីជីវិតនៅប្រទេសឡាវក្នុងសម័យសង្គ្រាម៕

បកប្រែដោយ Duy Hoan