នៅជំនួប លោកឯកអគ្គរដ្ឋទូត Pranay Verma បានវាយតម្លៃថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិឥណ្ឌា - វៀតណាម បានអភិវឌ្ឍយ៉ាងខ្លាំងក្លាដោយឥតឈប់ឈរ និងជាសសរស្តម្ភមួយក្នុងទំនាក់ទំនងទ្វេភាគី។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ទទួលជួបលោក Pranay Verma ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានបញ្ជាក់ថាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម - ឥណ្ឌា បានអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្នុងនោះកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ និងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ រវាងកងទ័ពនៃប្រទេសទាំងពីរ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការនៃកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំដូចជា កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី ការផ្លាស់ប្តូររវាងនាយទាហានវ័យក្មេងជាដើម។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខតាមសមុទ្រ ការបណ្តុះបណ្តាល អប់រំ ឧស្សាហកម្មការពារជាតិ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការស្រាវជ្រាវយុទ្ធសាស្ត្រ។ល។

លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោកឯកអគ្គរដ្ឋទូត Pranay Verma បានឯកភាពថា នាពេលខាងមុខ ភាគីទាំងពីរគប្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ជាពិសេសលើវិស័យឧស្សាហកម្មការពារជាតិ ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការរវាងបណ្តាស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រ និងសហការយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី រួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ ក្នុងស្មារតីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់៕

បកប្រែដោយ Thanh Cong