leftcenterrightdel
លោក​ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានត្រួតពិនិត្យការវេចខ្ចប់ទំនិញដែលត្រៀមដឹកទៅប្រទេស​ស៊ូដង់ខាងត្បូង

យោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃការត្រៀមរៀបចំឲ្យការដាក់ពង្រាយកងពេទ្យកម្រិត២ លេខ២  នៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់កងពេទ្យកម្រិត២ លេខ២។ កងពេទ្យកម្រិត២ លេខ២ និងអង្គភាពនានាបានប្រកាន់ខ្ជាប់នូវរបៀបធ្វើការនិងខ្លឹមសារនៃការងារ រួមជាមួយបទពិសោធន៍ដែលបានចែករំលែកពីកងពេទ្យកម្រិត២ លេខ១ ដូច្នេះការត្រៀមរៀបចំត្រូវបានអនុវត្តយ៉ាងល្អ ដែលធានាថាកងពេទ្យអាចដាក់ពង្រាយបានយ៉ាងរលូន នៅ​ពេល​ដែល​ទៅដល់ភូមិសាស្ត្រជាក់ស្តែង។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh មានប្រសាសន៍ថា ក្នុងការរៀបចំ និងការទិញគ្រឿងសំភារៈភ័ស្តុភារ និងគ្រឿងបរិក្ខាវេជ្ជសាស្ត្រគួរតែត្រូវសិក្សាដោយយកចិត្តទុកដាក់ សមស្រប និងជាក់លាក់។ ទាក់ទងនឹងគោលដៅកសាងកងពេទ្យកម្រិត២ លេខ២ ទៅជាអង្គភាពដំបូងបង្អស់នៃបេសកកម្មអង្គការសហប្រជាតិជាតិនៅប្រទេសស៊ូដង់ខាងត្បូងដែល​គ្មានកាកសំណល់ប្លាស្ទិក លោកអនុរដ្ឋមន្រ្តី  Nguyen Chi Vinh មានប្រសាសន៍ថាចាំបាច់ត្រូវកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិចដើម្បីខ្ចប់ឧបករណ៍យោធា ក៏ដូចជាគ្រឿងបរិក្ខាផ្សេងៗ៕

បកប្រែដោយ Duy Hoan