leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ទទួលជួបឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅវៀតណាម លោក Prasanna Gamage

នៅជំនួប  លោកឧត្តមសេនីយ៍ឯក Phan Van Giang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជិត ៥០ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត មកទល់បច្ចុប្បន្ននេះ ទំនាក់ទំនងវៀតណាម-ស្រីលង្កា ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរលើវិស័យជាច្រើន ដូចជាវិស័យនយោបាយ ការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការពារជាតិជាដើម។

លោកឧត្តមសេនីយ៍ឯក Phan Van Giang  បានចាត់ទុកថា សក្តានុពលនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងស្រីលង្កានៅមានច្រើន ហេតុដូច្នេះភាគីទាំងពីរគប្បីចាត់វិធានការឲ្យសមស្រប។ នាពេលខាងមុខ ភាគីទាំងពីរគប្បីផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធា និងភស្តុភារ ហើយផ្លាស់ប្តូរបទពិសោធន៍ក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាជំនួយមនុស្សធម៌ និងការជួយសង្គ្រោះគ្រោះមហន្តរាយ និងពុះពារផលវិបាកដោយសារសង្គ្រាម និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ និងការបណ្តុះបណ្តាល។ លោកឧត្តមសេនីយ៍ឯក Phan Van Giang  បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០២០ វៀតណាមនឹងជាប្រធានអាស៊ាន ដូច្នេះនឹងមានសកម្មភាពជាច្រើនរួមទាំងកិច្ចប្រជុំ និងសិក្ខាសាលា ដែលរៀបចំឡើងដោយក្រសួងការពារប្រទេសវៀតណាម។ លោកឧត្តមសេនីយ៍ឯក Phan Van Giang  បានសង្ឃឹមថាភាគីស្រីលង្កា នឹងចូលរួមយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌនៃការចូលរួមរបស់ភាគីទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោកឯកអគ្គរដ្ឋទូត Prasanna Gamage

រីឯលោកឯកអគ្គរដ្ឋទូត Prasanna Gamage បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងស្រីលង្កា និងវៀតណាម ជាពិសេសលើវិស័យការពារជាតិ៕

បកប្រែដោយ Thanh Cong