leftcenterrightdel
ការហ្វឹកហ្វឺន​របស់​ទាហានស្រី

ឥវ៉ាន់របស់សមាជិកទាំង ៦៣ នាក់នៃកងពេទ្យកម្រិត ២ លេខ២ រួមមានកាំបិត ដែកកែះ ថង់ដាក់ទឹក ពិល ត្រីវិស័យ ... បានបង្ហាញពីភារកិច្ចពោរពេញទៅដោយការលំបាកនាពេលខាងមុខនេះ ជាពិសេសចំពោះទាហានស្រី។ ដូច្នេះចាប់ពីដំណាក់កាលហ្វឹកហ្វឺន នៅលើទីលានហ្វឹកហ្វឺនទាហានស្រីទាំងអស់បានខិតខំប្រឹងប្រែង ក្នុងការហ្វឹកហ្វឹនដើម្បីត្រៀមសម្រាប់រយៈពេលមួយឆ្នាំនៃការបំពេញបេសកម្មអន្តរជាតិ។

លោកស្រីវរសេនីយ៍ត្រី វេជ្ជបណ្ឌិត Doan Kim Cuc បានចែករំលែកថា គោលដៅសំខាន់បំផុតក្នុងដំណើរទៅបំពេញបេសកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង គឺត្រូវបំពេញបេសកកម្មឲ្យបានល្អបំផុត។ លោកស្រីបន្តថា មនុស្សម្នាក់ៗដែលបំពេញភារកិច្ចរបស់ខ្លួនបានល្អក៏រួមចំណែកដល់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់កងពេទ្យ និងបំពេញបានល្អនូវបេសកកម្មធានាសុខភាពឲ្យកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ រួមចំណែកក្នុងការបន្យល់ទុកនូវចំណាប់អារម្មណ៍ល្អអំពីទឹកដី និងមនុស្សវៀតណាមចំពោះមិត្តភក្តិអន្តរជាតិ។

leftcenterrightdel
យុទ្ធជនស្រីទាំង១០ នាក់នៃកងពេទ្យ​កម្រិត២ លេខ២ ថតរូបជាមួយលោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ប្រធាននាយកដ្ឋានសន្តិភាពវៀតណាម

ក្នុងឥវ៉ាន់របស់ទាហានស្រីទាំង ១០ នាក់ដែលយកមកកាន់ប្រទេសស៊ូដង់ខាងត្បូង គឺមិនអាចខ្លះបានឡើយនូវសំលៀកបំពាក់ប្រពៃណីសម្រាប់ស្ត្រីវៀតណាមគឺអាវផាយ ដែលមានរូបផ្កាឈូក អាវបាបា និងអាវ ៤ ផ្ទាំង ដើម្បីបង្ហាញពីរូបភាព និងសម្រស់វប្បធម៌របស់ជនជាតិវៀតណាម។ ការបំពេញបេសកកម្មអន្តរជាតិប្រកបដោយភាពថ្លៃថ្នូរនេះ ជាពិសេសគឺធ្វើការក្នុងបរិយាកាសពហុប្រទេស ពហុវប្បធម៌ ទាហានស្រីទាំងអស់នៃកងពេទ្យកម្រិត២ លេខ២  តែងតែយល់ដឹងថាពួកគេត្រូវរក្សាឲ្យបានល្អនូវរូបភាពនៃប្រទេសជាតិ សម្រស់នារីវៀតណាម និងរូបភាពល្អប្រសើររបស់កងទ័ពប្រជាជនវៀតណាម។

ទាហានស្រីទាំង ១០ នាក់ និងក្រុមគ្រូពេទ្យនៃកងពេទ្យកម្រិត ២ លេខ២ ពិតជានឹងរួមចំណែកបង្ហាញពីមោទនភាពជាតិវៀតណាម នៅកន្លែងដែលត្រូវការជំនួយយ៉ាងច្រើនពីសហគមន៍អន្តរជាតិដូចជាប្រទេសស៊ូដង់ខាងត្បូង ដែលទង់ជាតិវៀតណាមបក់រវិចនៅជាប់នឹងទង់ជាតិនៃប្រទេសដែលមានបេសកកម្មដូចគ្នាក្នុងការថែរក្សាសន្តិភាព៕

បកប្រែដោយ Duy Hoan