និយាយដល់តំបន់អាស៊ីអាគ្នេយ៍គឺសំដៅទៅលើសហគមន៍អាស៊ានដោយមានសមាជិកចំនួន ១០ ដែលមានប្រជាជនជាង ៦៤០ លាននាក់ និងតម្លៃផលិតផលក្នុងស្រុកសរុបមានចំនួនជិត ៣០០០ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្នអាស៊ានត្រូវបានគេចាត់ទុកថា ជាតំបន់ដែលមានភាពស្វាហាប់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍ សេដ្ឋកិច្ចសន្តិសុខ និងការពារជាតិរបស់ប្រទេសធំៗជាច្រើននៅលើពិភពលោក។

leftcenterrightdel
ប្រតិភូថតរូបជាអនុស្សាវរីយ៍

 

ដោយមានភូមិសាស្រ្តមានលក្ខណៈយុទ្ធសាស្រ្តដ៏មានសារៈសំខាន់ដូចនេះ អាស៊ានកំពុងទទួលបានការយកចិត្តទុកដាក់និងការវិនិយោគពីបណ្តាប្រទេសនិងអង្គការអន្តរជាតិជាច្រើនជុំវិញពិភពលោក ហើយត្រូវរំពឹងទុកថា តំបន់នេះនឹងមានការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត។ ក៏ប៉ុន្តែក្រៅពីគុណសម្បត្តិ តំបន់អាស៊ានក៏កំពុងមានបញ្ហាប្រឈមជាច្រើនដោយរួមមានបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ផងដែរ។ លោកនាយឧត្តមសេនីយ៍ To Lam មានប្រសាសន៍ទៀតថាក្នុងបរិបទនោះតួនាទីរបស់រាល់ស្ថាប័នអនុវត្តច្បាប់នៃបណ្តាប្រទេសអាស៊ានដែលក្នុងនោះក៏មានរួមទាំងកម្លាំងប៉ូលិសផងដែរ ដែលជាកម្លាំងដ៏មានសារៈសំខាន់ខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការពារសន្តិសុខជាតិ និងរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ASEANAPOL ត្រូវបានបង្កើតឡើងជិត ៤០ ឆ្នាំមកហើយក្នុងគោលបំណងភ្ជាប់កម្លាំងប៉ូលិសនៃបណ្តាប្រទេសក្នុងតំបន់ដើម្បីបង្កើតនូវកម្លាំងសរុបមួយប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងប្រទេស។ លោកនាយឧត្តមសេនីយ៍ To Lam បានបញ្ជាក់ថា ក្រសួងនគរបាលវៀតណាមនិយាយរួមនិងកម្លាំងប៉ូលិសវៀតណាមនិយាយដោយឡែកតែងតែខិតខំជានិច្ចដើម្បីក្លាយទៅជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវមួយរបស់ ASEANAPOL។ ប៉ូលិសវៀតណាមមានមោទនភាព និងកិត្តិយសដោយបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ ASEANAPOL លើកទី ៣៩ នេះ ហើយនេះក៏ជាឱកាសមួយដើម្បីពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្លាំងប៉ូលិសនៃគ្រប់ប្រទេសជាសមាជិក ASEANAPOL ជាមួយគ្នាផងដែរ៕

បកប្រែដោយ Minh Trung