ក្នុងឱកាសនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពនៃប្រទេសនីមួយៗ បញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់; វាយតម្លៃចំពោះការអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលភាគីទាំងពីរបានឯកភាពនៅកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី២; ពិភាក្សាអំពីទិសដៅដើម្បីជម្រុញកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ; និងពិភាក្សាអំពីការរៀបចំសំណុំឯកសារប្រវត្តិសាស្ត្ររយៈពេល ៦០ ឆ្នាំនៃទំនាក់ទំនងការពារជាតិវៀតណាម-គុយបា (១៩៦០-២០២០)។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

ភាគីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិវៀតណាម-គុយបាបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅនិងទូលំទូលាយ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចាត់ទុកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិវៀតណាម-គុយបាជាវិស័យសហប្រតិបត្តិការស្នូលក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសហប្រតិបត្តិការលើវិស័យការពារជាតិដំណាក់កាល ២០១៧-២០១៩ និងឆ្ពោះទៅកសាងផែនការ សហប្រតិបត្តិការលើវិស័យការពារជាតិដំណាក់កាល ២០២០-២០២២។

ភាគីទាំងពីរបានឯកភាពថា នៅពេលខាងមុខ បន្តជម្រុញការផ្លាស់ប្តូរគណៈប្រតិភូ។ វៀតណាមរំពឹងថា នៅឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបានឹងបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីចុះហត្ថលេខាលើផែនការសហប្រតិបត្តិការលើវិស័យការពារជាតិដំណាក់កាល ២០២០-២០២២។ ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមក៏មានផែនការទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបាដើម្បីទទួលគម្រោងឧទ្ទេសនាមសៀវភៅ និងការបញ្ចាំងភាពយន្តឯកសារអំពីរយៈពេល ៦០ ឆ្នាំនៃទំនាក់ទំនងលើវិស័យការពារជាតិវៀតណាម-គុយបា និងរៀបចំពិធីរំលឹកខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការពារជាតិវៀតណាម-គុយបា។ ភាគីទាំងពីរក៏មានបំណងជម្រុញថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោធាតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។ ចំពោះវិស័យសន្តិសុខតាមបណ្ដាញអ៊ីនធឺណិត វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ក្នុងការទប់ទល់នឹងការគំរាមកំហែងតាមបណ្ដាញអ៊ីនធឺណិត ការបណ្ដុះបណ្ដាលឲ្យអ្នកជំនាញគុយបា។ល។

លទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៣ រវាងវៀតណាមនិងគុយបាគឺជាមូលដ្ឋានសំខាន់សម្រាប់ផែនការសហប្រតិបត្តិការលើវិស័យការពារជាតិដំណាក់កាល ២០២០-២០២២ តាមនោះ តំរង់ទិសឲ្យដំណាក់ការអភិវឌ្ឍថ្មីក្នុងទំនាក់ទំនងទ្វេភាគីលើវិស័យការពារជាតិ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អប្រសើរវៀតណាម-គុយបា៕

បកប្រែដោយ Thuy Anh