ដោយប្រើថិរវេលាតែ ៣០ នាទី និង ១២ វិនាទី ក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមបានបញ្ចប់វិញ្ញាសាជំនួយ ហើយបាននាំមុខគេក្នុងពូលរួមមាន៣ក្រុមគឺ៖ ក្រុមវៀតណាម ក្រុមកងនាវារុស្ស៊ីប្រចាំប៉ាស៊ីហ្វិក និងក្រុមកងនាវារុស្ស៊ីប្រចាំមហាសមុទ្រអាត្លង់ទិកភាគខាងជើង។

ជាពិសេស នៅក្នុងវិញ្ញាសាបាញ់កាំភ្លើង យុទ្ធជនវៀតណាម ២ រូបទទួលបានលទ្ធផលល្អដាច់គេ ដោយកម្ទេចគោលដៅ ៦/៦ ក្នុងរយៈពេលដ៏ខ្លីបំផុតហើយនៅសល់គ្រាប់ផងដែរ។ យោងតាមលោកវរសេនីយ៍ទោ Nguyen Van Tuan បានឲ្យដឹងថា នេះជាលទ្ធផលដែលលើសពីការរំពឹងទុក ហើយមិនដែលមានក្រុមណាមួយទទួលបាននៅក្នុងវិញ្ញានេះឡើយ។

leftcenterrightdel
ក្រុមជួយសង្គ្រោះកងទ័ពប្រជាជនវៀតណាម

នាថ្ងៃទី ១៦ សីហានេះ ក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមនឹងប្រកួតជាមួយក្រុមអគ្គនាយកដ្ឋានលេខ១២ក្នុងវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានគេចាត់ទុកថាជាក្រុមខ្លាំងបំផុតរបស់សហព័ន្ធរុស្ស៊ី។ ក្នុងចំណោមក្រុមទាំងបួនដែលប្រកួតប្រជែងគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនោះ ក្រុមវៀតណាមត្រូវបានដាក់ក្នុងចំណោមក្រុមខ្លាំងដោយរួមមានក្រុមអគ្គនាយកដ្ឋានលេខ ១២ និងក្រុម​ក្រសួងស្ថានភាពអាសន្នរបស់រុស្ស៊ី។

ចូលរួមការប្រកួតក្នុងវិញ្ញាសាជួយសង្គ្រោះនៅ Army Games 2019 មានក្រុមចំនួន ៩ រួមមាន៖ វៀតណាម អង់ហ្គោឡា អាហ្វ្រិកខាងត្បូង និងប្រទេសម្ចាស់ផ្ទះរុស្ស៊ី (៦ ក្រុម) ។

* នៅក្នុងការប្រកួតនៃវិញ្ញាសា ជំនួយផ្នែកពេទ្យយោធា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែសីហា នៅមជ្ឈមណ្ឌលពិសោធន៏នៃមូលដ្ឋាន Forish ទីក្រុង Tashkent នៃប្រទេសអ៊ូសបេគីស្ថាន។

leftcenterrightdel
ក្រុមគ្រូពេទ្យយោធាវៀតណាមបានធ្វើឱ្យប្រទេសម្ចាស់ផ្ទះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ជាថ្មីម្តងទៀត ក្រុមគ្រូពេទ្យយោធាវៀតណាមបានធ្វើឱ្យប្រទេសម្ចាស់ផ្ទះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងល្អប្រពៃ។ លទ្ធផលចុងក្រោយ គ្រូពេទ្យ​ Le Van Huong ជាប់ចំណាត់ថ្នាក់ទី ៣ នៃក្នុងចំណោមគ្រូពេទ្យប្រុសចំនួន ១១ នាក់ និងគ្រូពេទ្យ Nguyen Thi Mai Thanh ជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមគ្រូពេទ្យស្រីចំនួន ១១ នាក់។

ជាមួយនឹងលទ្ធផលដ៏អស្ចារ្យនេះរួមនឹងសមិទ្ធិផលដែលគ្រូពេទ្យវៀតណាមសម្រេចបានក្នុងវិញ្ញាសាមុនៗ សង្ឃឹមថាក្រុមគ្រូពេទ្យវៀតណាមនឹងទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត៕

បកប្រែដោយ Duy Hoan