ក្នុងកម្មវិធីលើកនេះ ក្រៅពីការប្រកួតប្រជែងកីឡាយោធានោះ ប្រទេសវៀតណាមក៏បានចូលរួមក្នុងកម្មវិធីប្រឡងវប្បធម៌ប្រពៃណីជាតិ ដោយមានមូលបទ "មិត្តភាពគ្មានព្រំដែន" ដែលរៀបចំឡើងនៅប្រទេសរុស្ស៊ី។ អ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនបានជួបជាមួយបណ្តាក្រុមការងារដើម្បីសង្កេតមើលពីបរិយាកាសនៃការហ្វឹកហ្វឺនមុនពេលចេញដំណើរផងដែរ។

នៅទីលានហ្វឹកហ្វឺននៅមូលដ្ឋានភស្តុភារចំណុះអគ្គសេនាធិការដ្ឋាន ក្នុងរយៈប៉ុន្មានថ្ងៃថ្មីៗនេះនៃខែកក្កដា មានសភាពមមាញឹក និងអ៊ូអរយ៉ាងខ្លាំងដោយសូរសំឡេងពីម៉ាស៊ីន រថយន្តធ្វើដំណើរ និងពីការបោះជំហានរបស់កងទ័ពរត់ទៅរត់មក ... មិនថាក្រោមកម្តៅនៃព្រះអាទិត្យឬភ្លៀងធ្លាក់ខ្លាំងទេនោះ សមាជិកនៃក្រុមឈ្លបយកការណ៍សារជាតិគីមីនៅតែប្រឹងប្រែងហ្វឹកហ្វឺនដោយមានក្តីសង្ឃឹមថានឹងដណ្តើមជ័យជម្នះឲ្យបានក្នុងការប្រកួតប្រជែងកីឡាយោធាលើកនេះដើម្បីកិត្តិយសប្រទេសជាតិ។

leftcenterrightdel
ហ្វឹកហ្វឺនបន្សាប លាងសម្អាតជាតិពុលលើរថពាសដែក

 

តាំងពីព្រឹកព្រលឹម វរសេនីយ៍ឯកបំរុងលោក Le Tuyen Giao ដែលជាគ្រូបង្វឹករបស់អេគីបបានកោះហៅប្រមូលសមាជិកទាំងអស់ឱ្យធ្វើលំហាត់សមយុទ្ធ។ "យើងបានហ្វឹកហាត់ដោយមិនថាពេលវេលាប្រាកដប្រជានោះទេ អាចប្រហែលពីម៉ោង ៥:៣០ ដល់ ៧:៣0 ឫ ពីម៉ោង ៧:៣0 ទៅ ៩:៣0 ... យើងខ្ញុំហ្វឹកហាត់បែបនេះដើម្បីអាចសម្របខ្លួនបានក្នុងគ្រប់កាលៈទេសៈនៃអាកាសធាតុនៅក្នុងតំបន់យោធាស៊ីនជាំង (ប្រទេសចិន) ដែលជាកន្លែងនឹងប្រព្រឹត្តទៅការប្រកួតប្រជែងវិញ្ញាសាអេគីបរថយន្តឈ្លបយកការណ៍សារជាតិគីមី។

ក្នុងអំឡុងពេលហ្វឹកហ្វឺនមួយៗសមាជិកទាំងអស់នៃអេគីបរថយន្តឈ្លបយកការណ៍សារជាតិគីមីត្រូវតែចាប់ផ្តើមដោយការថ្លឹងទំងន់ជាមុនសិន។ នេះគឺជាផ្នែកមួយដែលមិនត្រូវបានបញ្ចូលទៅក្នុងការប្រកួតប្រជែងនោះទេ ក៏ប៉ុន្តែថ្នាក់មេបញ្ជាការនៃក្រុមការងារបានសំរេចចិត្តដាក់បញ្ចូលដើម្បីចង់ដឹងយ៉ាងច្បាស់ពីភាពរឹងមាំនៃអត្តពលិកម្នាក់ៗ។ ជាធម្មតា បន្ទាប់ពីសម្រេចបាននូវលំហាត់និមួយៗ អត្តពលិកម្នាក់ៗនឹងបាត់បង់ពី ១.៥ ទៅ ២ គីឡូក្រាមទំងន់ដោយសារតែការខះទឹក។ ការដែលដឹងពីទម្ងន់របស់មនុស្សម្នាក់ៗបន្ទាប់ពីការហ្វឹកហាត់នីមួយៗនឹងជួយឲ្យគ្រូបង្វឹកដឹងអំពីថាបពលដែលបានប្រើប្រាស់ក៏ដូចជាកម្លាំងរបស់មនុស្សម្នាក់ៗ។

ជាការចាប់ផ្តើម អត្តពលិកនឹងស្លៀកពាក់នូវឈុតការពារជាតិគីមី ហើយបន្ទាប់មកត្រូវបានដាក់ពង្រាយកម្លាំងទៅជា ៤ អេគីបយ៉ាងឆាប់រហ័សដើម្បីធ្វើការហ្វឹកហ្វឺន។ ដោយមានប្រធានបទ " អេគីបរថយន្តឈ្លបយកការណ៍សារជាតិគីមី នឹងបំពេញភារកិច្ច "បរិយាកាសសុវត្ថិភាព" យុទ្ធជនត្រូវតែហ្វឹកហាត់សមយុទ្ធមេរៀនដូចជា៖ ឆ្លងកាត់ឧបសគ្គ បច្ចេកទេសស៊ើបអង្កេតជាតិពុល (GB, VX, HD) ការរកឃើញប្រភពវិទ្យុសកម្ម ការបន្សាបលាងសម្អាតជាតិពុល ការបាញ់កាំភ្លើងពីចម្ងាយពី ១០០ ទៅ ៣៥០ ម, ការគុបគ្រាប់បែកដៃ បច្ចេកទេសបើកបរឆ្លងកាត់ឧបសគ្គជាដើម។

វរសេនីយ៍ឯកលោក Ngo Van Dinh អនុប្រធាននាយសេនាធិការប្រភេទទ័ពគីមី ប្រធានអេគីបឈ្លបយកការណ៍សារជាតិគីមីដែលចូលរួមក្នុងការប្រកួតប្រជែងកីឡាយោធាអន្តរជាតិឆ្នាំ២០១៩ បានឲ្យដឹងថា យោងតាមច្បាប់នៃការប្រកួតប្រជែងកីឡាយោធានោះ វិញ្ញាសាអេគីបរថយន្តឈ្លបយកការណ៍សារជាតិគីមីត្រូវបានបែងចែកទៅជា ៣ ដំណាក់កាល៖ ការប្រឡងលក្ខណៈឯកបុគ្គល ការបាញ់កាំភ្លើង និងការផ្តល់ជំនួយកម្លាំង។

ថ្វីត្បិតតែរយៈពេលដែលត្រូវបានកោះហៅប្រមូលផ្តុំគ្នាហ្វឹកហ្វឺនមិនទាន់បានគ្រប់ពីរខែក៏ពិតមែន ប៉ុន្តែអនុសេនីយ៍ត្រី លោក Vu Van Hung បានអនុវត្តមេរៀនយ៉ាងស្ទាត់ល្អនូវខ្លឹមសារនៃលំហាត់របស់ខ្លួន។ ក្រៅពីការឆ្លងវត្ថុរារាំងឧបសគ្គដោយខ្លួនឯង លោក Vu Van Hung ក៏ទទួលខុសត្រូវជាអ្នកឈ្លបយកការណ៍ដោយប្រើឧបករណ៍ឈ្លបយកការណ៍គីមីដើម្បីកំណត់ប្រភេទសារធាតុពុល បន្ទាប់មករួមជាមួយមិត្តរួមក្រុមរបស់គាត់បន្សាបលាងសម្អាតជាតិពុល។ ការងារនេះហាក់ដូចជាសាមញ្ញៗទេ ក៏ប៉ុន្តែវាសែនស្មុគស្មាញដោយតម្រូវឱ្យអ្នកឈ្លបយកការណ៍ត្រូវតែមានជំនាញវិជ្ជាជីវៈខ្ពស់ និងផ្តោតអារម្មណ៍យ៉ាងខ្លាំងពីព្រោះថា ត្រឹមតែកំណត់សារធាតុពុលខុសទេនោះ ការប្រឡងនឹងត្រូវពិន័យដោយបូកបន្ថែមពេលវេលាក្នុងការប្រកួតប្រជែង នាំឲ្យឱកាសដណ្តើមបានរង្វាន់កាន់តែតិចទៅ។ ដូច្នេះ កត្តារហ័ស ត្រឹមត្រូវ និងសុវត្ថិភាព នឹងក្លាយជាកត្តាកំណត់នៃភាពជោគជ័យសម្រាប់ក្រុមមួយៗ។

វាយតំលៃទៅលើកិច្ចខំប្រឹងប្រែងរបស់អត្តពលិកទាំងអស់ វរសេនីយ៍ឯក លោក Ngo Van Dinh បាននិយាយថា រហូតមកដល់ពេលនេះក្រុមការងារបានសម្រេចខ្លឹមសារនៃការហ្វឹកហ្វឺនជាស្ថាពរ និងត្រៀមខ្លួន ជាស្រេចចេញដំណើរតាមការគ្រោងទុក ពោលគឹនៅថ្ងៃទី ២០ ខែកក្កដា ក្រុមឈ្លបយកការណ៍សារជាតិគីមី នឹងធ្វើដំណើរទៅមជ្ឈមណ្ឌលហ្វឹកហ្វឺន Korla តំបន់យោធាស៊ីនជាំងប្រទេសចិនដើម្បីប្រកួតប្រជែងជាមួយក្រុម ៥ ផ្សេងទៀតដែលមកពីប្រទេស អាមេនី អេហ្ស៊ីប អ៊ីរ៉ង់ រុស្ស៊ី និងចិន៕

បកប្រែដោយ Minh Trung