ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien ប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាវៀតណាមបានឲ្យដឹងថា វគ្គបង្វឹកបង្ហាត់បានស្រាវជ្រាវកម្មវត្ថុពិសេសចំនួន១៣ ដែលផ្តោតទៅលើវិធីស្រាវជ្រាវ ការចែករំលែកបទពិសោធន៍ក្នុងការចាត់តាំង ការស្រាវជ្រាវប្រវត្តិសាស្រ្តយោធា ការផ្លាស់ប្តូរដើម្បីលើកកម្ពស់សមត្ថភាពក្នុងការរៀបចំនិងគ្រប់គ្រង។ល។ ក្នុងរយៈពេលបង្វឹកបង្ហាត់ កម្មាភិបាលរបស់កងទ័ពប្រជាជនឡាវនៅបានចែករំលែកបទពិសោធន៍ក្នុងការស្រាវជ្រាវប្រវត្តិសាស្រ្តយោធានៅងអង្គភាពកងទ័ពមួយចំនួន ទស្សនាកេរ្ដិ៍ដំណែលប្រវត្តិសាស្រ្តមួយចំនួនរបស់វៀតណាមទៀតផង។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien ជូនវិញ្ញាបនបត្រឲ្យកម្មាភិបាលឡាវ

ក្នុងពិធី លោកវរសេនីយ៍ទោ Phetsavang Sonvithum ប្រធានក្រុមកម្មាភិបាលរបស់កងទ័ពប្រជាជនឡាវដែលចូលរួមវគ្គបង្វឹកបង្ហាត់បានបញ្ជាក់ថា នឹងយកចំណេះដឹងដែលបានសិក្សានៅវៀតណាមនេះដើម្បីបំពេញភារកិច្ចឲ្យទទួលបានលទ្ធផលល្អ រួមវិភាគទានកសាង និងអភិវឌ្ឍផ្នែកប្រវត្តិសាស្រ្តយោធារបស់ឡាវ៕

បកប្រែដោយ Thuy Anh