នៅក្នុងជំនួប លោក Angelo Tofalo បានជូនដំណឹងអំពីលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៣ រវាងវៀតណាមនិងអុីតាលីជូនលោកឧត្តមសេនីយ៍ឯក Phan Van Giang។ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៣ រវាងវៀតណាម និងអុីតាលី។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ទទួលជួបលោក Angelo Tofalo

 

លោកឧត្តមសេនីយ៍ឯក Phan Van Giang ជឿជាក់ថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្ដការនៃកិច្ចសន្ទនានឹងរួមចំណែកដ៏សំខាន់ក្នុងការជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Phan Van Giang រំពឹងថា ទំនាក់ទំនងលើវិស័យការពារជាតិវៀតណាម និងអុីតាលី នឹងក្លាយជាសសរស្ដម្ភមួយដ៏សំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ។

*សូមរំលឹកដែរថា នាព្រឹកថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Be Xuan Truong សមាជិកមជ្ឈិមបក្ស និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងលោក Angelo Tofalo បានដឹកនាំកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៣ រវាងវៀតណាម និងអុីតាលី។

នៅក្នុងកិច្ចសន្ទនានេះ លោកឧត្តមសេនីយ៍ឯក Be Xuan Truong និងលោក Angelo Tofalo បានពិភាក្សាអំពីស្ថានភាពនៅលើពិភពលោក និងក្នុងតំបន់។ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិដែលតាំងពីកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី២មករវាងវៀតណាម និងអុីតាលី ហើយបានឯកភាពលើខ្លឹម​សារ និងវិធានការជម្រុញកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ៕

បកប្រែដោយ Thuy Anh