leftcenterrightdel
ថ្នាក់ដឹកនាំវិទ្យាស្ថានកងទ័ពជើងទឹកជូនពរគណៈប្រតិភូទៅអនុវត្ដភារកិច្ចប្រកបដោយជោគជ័យ

 

វគ្គហ្វឹកហ្វឺនតាមសមុទ្រលើកនេះគឺសំដៅបង្កើនសមត្ថភាពក្នុងការបញ្ជា ការប្រើប្រាស់អាវុធនិងឧបករណ៍ ការដោះស្រាយស្ថានការណ៍ជាក់ស្តែងនៅសមុទ្រសម្រាប់សិក្ខាកាមនាយទាហានជើងទឹកជំនាន់៥៩ មុនពេលបញ្ចប់ការសិក្សារួមបញ្ចូលការយាមល្បាតនិងការក្ដាប់ស្ថានភាពនៅតាមសមុទ្រផងដែរ។

ក្រៅពីនេះគណៈប្រតិភូនឹងជួបប្រាស្រ័យជាមួយកងទ័ពជើងទឹកនៃប្រទេសឥណ្ឌូនេស៊ីនិងសិង្ហបុរី សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ដភាព កិច្ចសហប្រតិបត្ដិការ ការយល់ដឹងគ្នាទៅវិញទៅមករវាងកងទ័ពនិងកងទ័ពជើងទឹកវៀតណាមជាមួយកងទ័ពនិងកងទ័ពជើងទឹកឥណ្ឌូនេស៊ីនិងសិង្ហបុរី ទន្ទឹមនឹងនេះដែរ បង្កើនការជួបប្រាស្រ័យជាមួយកងទ័ពជើងទឹកបណ្ដាប្រទេស ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់៕

បកប្រែដោយ Pham Diep