leftcenterrightdel
នាវាលេខ ០១១ - Dinh Tien Hoang និងនាវាលេខ ០១៥ - Tran Hung Dao ចាកចេញពីកំពង់ផែយោធា Cam Ranh ចាប់ផ្តើមបំពេញទស្សនកិច្ចនៅប្រទេសចិន

ដំណើរទស្សនកិច្ចរបស់ក្រុមនាវាលេខ ០១១ - Dinh Tien Hoang និងក្រុមនាវាលេខ ០១៥ - Tran Hung Dao សំដៅពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងទឹក និងកងទ័ពប្រជាជនវៀតណាម ជាមួយកងទ័ពជើងទឹក និងកងទ័ពចិន រួមចំណែកជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងការជួបប្រាស្រ័យជាមួយកងទ័ពជើងទឹកនៃបណ្តាប្រទេសនៅលើពិភពលោក តាមរយៈសកម្មភាពពហុភាគីនានា៕

បកប្រែដោយ Huyen Trang