តាងនាមក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ត្រី Nguyen Dai Hoi  បានជូនពរឆ្នាំថ្មីចំពោះកម្មាភិបាល បុគ្គលិកនៃស្ថានទូតឡាវប្រចាំនៅវៀតណាម និងកម្មាភិបាល យុទ្ធជនកងទ័ពប្រជាជនឡាវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Dai Hoi ជូនផ្កាឲ្យកម្មាភិបាល បុគ្គលិកនៃស្ថានទូតឡាវប្រចាំនៅវៀតណាម

លោកឧត្តមសេនីយ៍ត្រី Nguyen Dai Hoi  បានវាយតម្លៃថា នៅឆ្នាំ២០១៨ ទំនាក់ទំនងរវាងវៀតណាមនិងឡាវបន្តអភិវឌ្ឍយ៉ាងសកម្ម រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ លោកជឿជាក់ថា ទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគីនឹងបន្តអភិវឌ្ឍថែមទៀត នៅពេលខាងមុខនេះ។ លោកឧត្តមសេនីយ៍ត្រី Nguyen Dai Hoi បញ្ជាក់ថា នាយកដ្ឋានទាក់ទងអន្តរជាតិនៃក្រសួងការពារប្រទេសវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរួមវិភាគទានក្នុងការអភិវឌ្ឍទំនាក់ទំនងនេះ។

លោក Thongsavanh Phomvihane ឯកអគ្គរដ្ឋទូតប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំពីរនិយាយរួម និងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែកនៅពេលកន្លងមក។ យោងតាមលោក Thongsavanh Phomvihane ឆ្នាំ២០១៩ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍សំខាន់ៗនៃប្រទេសទាំងពីរ។ លោកបញ្ជាក់ថា ក្នុងឋានៈរបស់ខ្លួន លោកនឹងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីជម្រុញទំនាក់ទំនងរវាងបក្ស រដ្ឋ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរឡាវ-វៀតណាមថែមទៀត៕

បកប្រែដោយ Thuy Anh