គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមផ្តល់យោបល់លើខ្លឹមសារសំខាន់ៗមួយចំនួន
កប.អនឡាញ - នៅថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម បានរៀបចំកិច្ចប្រជុំដើម្បីផ្តល់យោបល់លើខ្លឹមសារសំខាន់ៗមួយចំនួន។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ។
នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូទាំងឡាយបានស្តាប់របាយការណ៍ដើម្បីពិចារណា និងផ្តល់យោបល់លើខ្លឹមសារដូចខាងក្រោម៖ សេចក្តីព្រាងរបាយការណ៍បូកសរុបការងារយោធានិងការពារជាតិឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦; សេចក្តីព្រាងសេចក្តីសម្រេចចិត្ដស្តីពីការដឹកនាំភារកិច្ចយោធានិងការពារជាតិ និងការកសាងគណៈកម្មាធិការបក្សកងទ័ពឆ្នាំ២០២៦ៗល។
អង្គប្រជុំបានផ្តោតលើការវាយតម្លៃលើលទ្ធផលក្នុងការអនុវត្តភារកិច្ចយោធានិងការពារជាតិក្នុងឆ្នាំ២០២៥; លើកឡើងនូវចំណុចខ្វះខាតដែលត្រូវតែដោះស្រាយយ៉ាងឆាប់រហ័យ កំណត់ទិសដៅក្នុងការអនុវត្តភារកិច្ចយោធានិងការពារជាតិ ការប្រឡងប្រណាំងនិងការងារសំខាន់ៗផ្សេងទៀតក្នុងឆ្នាំ២០២៦។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ |
ថ្លែងក្នុងកិច្ចប្រជុំនេះ ក្នុងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម លោកនាយឧត្តមសេនីយ៍ Phan Van Giang វាយតម្លៃថា សេចក្តីព្រាងរបាយការណ៍និងសេចក្តីព្រាងសេចក្តីសម្រេចចិត្ដដែលត្រូវបានរៀបចំដោយស្ថាប័ននានាយ៉ាងហ្មត់ចត់ វិទ្យាសាស្ត្រ ស្របតាមទិសដៅនិងការដឹកនាំ។ ព្រមទាំងប្រគល់ឲ្យអគ្គសេនាធិការដ្ឋាន និងអគ្គស្នងការនយោបាយទទួលយោបល់ពីគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមដឹកនាំស្ថាប័នមានសមត្ថកិច្ចឱ្យកែសម្រួលបន្ទាន់ និងបំពេញឯកសារឱ្យបានឆាប់រហ័សដើម្បីដាក់ជូនស្ថាប័នមានសមត្ថកិច្ចសម្រាប់ការពិចារណានិងអនុម័ត។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យស្ថាប័ននានាកែសម្រួលខ្លឹមសារមួយចំនួនដើម្បីសេចក្តីព្រាងរបាយការណ៍បូកសុរបការងារ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្ដស្តីពីការដឹកនាំត្រូវតែព្រមៗគ្នានៃខ្លឹមសារ ការវាយតម្លៃ និងសន្និដ្ឋាន។ គោលដៅ ទិសដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់ឆ្នាំ ២០២៦ ត្រូវតែច្បាស់លាស់ ស្របនឹងស្ថានភាពជាក់ស្ដែង ជាពិសេសភារកិច្ចសំខាន់ៗ ឆ្ពោះទៅការអនុវត្តគោលដៅកសាងកងទ័ពទំនើបដូចសេចក្តីសម្រេចចិត្ដនៃមហាសន្និបាតគណៈកម្មាធិការបក្សកងទ័ពលើកទី ១២ ដែលបានកំណត់។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានបន្ថែមថា នៅឆ្នាំ២០២៦ រដ្ឋាភិបាលនឹងដាក់ពង្រាយគម្រោងជាតិសំខាន់ៗជាច្រើនដែលមានអត្ថន័យជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខនៅទូទាំងប្រទេស។ ដូច្នេះ ស្ថាប័ននិងអង្គភាពនានាត្រូវក្ដាប់ជាប់នូវរាល់បញ្ហានិងខ្លឹមសារ ជាពិសេសបញ្ហាទាក់ទងនឹងការគ្រប់គ្រង និងការប្រើប្រាស់ដីការពារជាតិដើម្បីផ្តល់យោបល់ លើកសំណើនិងរាយការណ៍ទាន់ពេលទៅកាន់ស្ថាប័នមានសមត្ថកិច្ចសម្រាប់ការពិចារណា សម្រេចចិត្ត ធានាត្រឹមត្រូវតាមគោលការណ៍ និងគោរពបទប្បញ្ញត្តិរបស់ច្បាប់៕
បកប្រែដោយ Pham Diep