leftcenterrightdel
លោក Simon Stiell ថ្លែងក្នុងសន្និសីទ COP៣០ (រូបថត៖ vnanet.vn)

នៅក្នុងសេចក្តីប្រកាសវាយតម្លៃលទ្ធផលនៃសន្និសីទលើកទី៣០ របស់ភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP៣០) លោក Simon Stiell បានចាត់ទុកថា សន្និសីទឆ្នាំនេះបានប្រព្រឹត្តទៅក្នុងបរិបទនៃ "ការបដិសេធ ការបែកបាក់ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ" ដែលកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលនានានៅតែបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើសកម្មភាពអំពីអាកាសធាតុ។ យោងតាមលោក Simon Stiell សន្និសីទ COP៣០ បង្ហាញថា កិច្ចសហប្រតិបត្តិការអាកាសធាតុនៅតែត្រូវបានរក្សាយ៉ាងរឹងមាំ ដោយជួយមនុស្សជាតិឱ្យបន្តគោលដៅនៃការរក្សាកម្រិតកើនឡើង សីតុណ្ហភាពពិភពលោកឱ្យនៅត្រឹម ១.៥ អង្សាសេ។

សន្និសីទ COP៣០ បានបិទនៅថ្ងៃទី២២ ខែវិច្ឆិកា នៅទីក្រុង Belem រដ្ឋធានីនៃរដ្ឋ Para ក្នុងតំបន់ Amazon នៃប្រទេសប្រេស៊ីល។ បន្ទាប់ពីការចរចាក្នុងរយៈពេល ២ សប្តាហ៍ ប្រទេសជិត ២០០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ រួមទាំងគំនិតផ្តួចផ្តើមមួយដែលអនុញ្ញាតឱ្យប្រទេសនានាសហការគ្នាដោយស្ម័គ្រចិត្ត ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន និងខិតខំរក្សាសីតុណ្ហភាពពិភពលោកមិនឱ្យកើនឡើងលើសពី ១.៥ អង្សាសេ បើប្រៀបធៀបទៅនឹងសម័យមុនឧស្សាហកម្ម៕

តាម vovworld.vn