នោះគឺជាការបញ្ជាក់របស់លោក Le Hoai Trung រដ្ឋមន្ត្រីការបរទេស លើលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ប្រទេសគុយវ៉ែត និងអាល់ហ្សេរី និងការចូលរួមកិច្ចប្រជុំកំពូល G20។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងវគ្គពិភាក្សាលើកទីបីនៃកិច្ចប្រជុំកំពូល G20 (រូបថត៖ vnanet.vn)

លោករដ្ឋមន្ត្រី Le Hoai Trung បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបានរួមចំណែកដល់ការដាក់គ្រឹះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ធ្វើពិពិធកម្មដៃគូ និងពង្រីកលំហអភិវឌ្ឍន៍សម្រាប់អង្គភាពអាជីវកម្ម និងមូលដ្ឋាន។ វៀតណាម និងប្រទេសទាំងបីបានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលធ្វើឱ្យគុយវ៉ែត អាល់ហ្សេរី និងអាហ្វ្រិកខាងត្បូង ក្លាយជាដៃគូយុទ្ធសាស្ត្របីដំបូងគេរបស់វៀតណាមក្នុងចំណោមប្រទេសចំនួន ៧០ នៅមជ្ឈិមបូព៌ា-អាហ្វ្រិក និងធ្វើឱ្យវៀតណាមក្លាយជាតំណភ្ជាប់នៅក្នុងបណ្តាញដៃគូយុទ្ធសាស្ត្រអាទិភាពរបស់ប្រទេសទាំងបី។ វៀតណាម និងប្រទេសទាំងបីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាង ១០ លើវិស័យផ្សេងៗ។ តាមរយៈការអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក៏ដូចជាតាមរយៈការផ្លាស់ប្ដូរការងាររវាងនាយករដ្ឋមន្ត្រី ក្រសួង ស្ថាប័នជាមួយថ្នាក់ដឹកនាំ ដៃគូ និងអង្កភាពអាជីវកម្មនៃប្រទេសទាំងបី យើងមានលក្ខខណ្ឌដើម្បីពង្រឹងទំនាក់ទំនងប្រពៃណីដ៏ល្អជាមួយប្រទេសទាំងបី។

ទាក់ទងនឹងកិច្ចប្រជុំកំពូល G20 នេះជាឆ្នាំទីពីរជាប់ៗគ្នាដែលវៀតណាមត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងនាមជាភ្ញៀវកិត្តិយស ទោះបីជាមិនកាន់តំណែងជាប្រធានប្តូរវេននៃវេទិកាពហុភាគីណាមួយក៏ដោយ។ នេះបង្ហាញពីតួនាទី និងកិត្យានុភាពដែលកំពុងកើនឡើងរបស់ប្រទេស និងការគោរពរបស់សហគមន៍អន្តរជាតិចំពោះការរួមចំណែករបស់វៀតណាម។ នៅក្នុងកិច្ចប្រជុំកំពូល G20 សាររបស់វៀតណាមត្រូវបានប្រទេសនានាយកចិត្តទុកដាក់យ៉ាងខ្លាំង ពីព្រោះវៀតណាមសម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងរយៈពេលថ្មីៗនេះ មានមាគ៌ាអភិវឌ្ឍន៍ដ៏ទូលំទូលាយ រួមទាំងការអភិវឌ្ឍប្រកបដោយចីរភាព ហើយវៀតណាមក៏ត្រូវបានប្រទេសនានាគោរពយ៉ាងខ្លាំងចំពោះសក្តានុពលរបស់ខ្លួនក្នុងវិស័យរ៉ែសំខាន់ៗផងដែរ។

នៅក្នុងឱកាសនៃកិច្ចប្រជុំ ទោះបីជាក្នុងរយៈពេលដ៏ខ្លីក៏ដោយ ក៏នាយករដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយមេដឹកនាំចំនួន ៣០ នៃប្រទេស និងអង្គការអន្តរជាតិអំពីគោលនយោបាយ និងស្ថានភាពអភិវឌ្ឍន៍បច្ចុប្បន្នរបស់វៀតណាម កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាមក្នុងការកែលម្អស្ថាប័ន។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបានថ្លែងការណ៍អំពីគោលនយោបាយ និងផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំនៃប្រទេស និងអង្គភាពអាជីវកម្មនានា ស្តីពីទិសដៅអភិវឌ្ឍន៍ និងគោលនយោបាយការបរទេសរបស់វៀតណាម ដោយជួយដៃគូឱ្យយល់កាន់តែច្បាស់ និងមានទំនុកចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៕

បកប្រែដោយ Duy Hoan