leftcenterrightdel
 

leftcenterrightdel
ថ្នាក់ដឹកនាំយោធភូមិភាគទី៧ ទទួលស្វាគមន៍ថ្នាក់ដឹកអគ្គសេនាធិការដ្ឋាន និងកងកម្លាំងចូលរួមដង្ហែរក្បួនព្យុហយាត្រាទៅដល់ភាគខាងត្បូង

នៅស្ថានីយ៍ Bien Hoa ស្ថាប័ន និងអង្គភាពនានាបានសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីទទួលស្វាគមន៍កងកម្លាំងដែលបំពេញភារកិច្ចដង្ហែក្បួនព្យុះហយាត្រា ដោយធានាបាននូវភាពរហ័សរហួន ហ្មត់ចត់ និងសុវត្ថិភាព។ ទៅដល់ស្ថានីយ៍ Bien Hoa នាថ្ងៃទី ៥ មេសា រួមមានកងកម្លាំងដឹកនាំដោយយោធភូមិភាគទី១ យោធភូមិភាគទី២ យោធភូមិភាគ៣ យោធភូមិភាគទី៥ កងឯកភាពទ័ពជំនាញបញ្ជូនសារ អង្គទ័ព​លេខ១២ និងក្រុមពិធីការកងទ័ព។ កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៧ និងប្រជាជនខេត្ត Dong Nai បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ បន្ទាប់ពីចុះពីរថភ្លើង អង្គភាពត្រូវបានបញ្ជូនទៅសម្រាក និងស្នាក់នៅតាមបន្ទាយនានានៃយោធភូមិភាគទី៧ និងអង្គទ័ពលេខ៣៤។

leftcenterrightdel
 

leftcenterrightdel
ប្រជាជនជាច្រើននៅទីក្រុង Bien Hoa ខេត្ត Dong Nai ទទួលស្វាគមន៍កងកម្លាំងចូលរួមដង្ហែក្បួនព្យុហយាត្រា

តាមផែនការ នៅថ្ងៃទី៦ ខែមេសា រថភ្លើងដឹកកងកម្លាំងចូលរួមដង្ហៃក្បួនព្យុហយាត្រា ដែលដឹកនាំដោយប្រភទទ័ពជើងទឹក ប្រភេទទ័ពការពារអាកាស-ទ័ពអាកាស យោធភូមិភាគទី៤ កងឯកភាពទ័ពពិសេស និងកងឯកភាពរថក្រោះ រថពាសដែក នឹងបន្តទៅដល់ស្ថានីយ៍ Bien Hoa៕

បកប្រែដោយ Duy Hoan