កសាងសាលានាយទាហានកងទ័ពជើងគោកលេខ១ ដ៏រឹងមាំ ទូលំទូលាយ និងជាគំរូដ៏លេចធ្លោ
កប.អនឡាញ - នាថ្ងៃទី ១៩ ខែមិនា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចុះត្រួតពិនិត្យលើគ្រប់វិស័យការងារនៅសាលានាយទាហានកងទ័ពជើងគោកលេខ១។
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានលើកសរសើរចំពោះលទ្ធផលនៃការអនុវត្តភារកិច្ចរបស់សាលានាយទាហានកងទ័ពជើងគោកលេខ១ ក្នុងរយៈពេលកន្លងមក។
ដើម្បីសម្រេចបាននូវភារកិច្ចនាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឱ្យគណៈកម្មាធិការបក្ស និងគណៈនាយកសាលានាយទាហានកងទ័ពជើងគោកលេខ១ បន្តដឹកនាំ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្ត សារាចរ និងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិម គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ស្តីពីការងារយោធា ការពារជាតិ និងការងារអប់រំបណ្តុះបណ្តាល; ចាប់យក និងវាយតម្លៃចំពោះស្ថានភាពឱ្យបានត្រឹមត្រូវ កំណត់ភារកិច្ចឱ្យបានច្បាស់លាស់ និងជំនះរាល់បញ្ហា និងដែនកំណត់ដែលនៅសេសសល់។
    |
 |
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong លើកទឹកចិត្តសិក្ខាកាមកងទ័ពប្រជាជនឡាវដែលកំពុងសិក្សានៅសាលានាយទាហានកងទ័ពជើងគោកលេខ១ |
ដើម្បីបង្កើនគុណភាពនៃការអប់រំ និងបណ្តុះបណ្តាលបន្ថែមទៀត សាលាត្រូវតែសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាព និងអង្គការនានា ដើម្បីស្រាវជ្រាវកម្មវិធីបណ្តុះបណ្តាល ស្របតាមភាពជាក់ស្តែង និងនិន្នាការអភិវឌ្ឍន៍; ផ្តោតលើការលើកកម្ពស់ការទទួលខុសត្រូវ ចំណេះដឹងនៃការគ្រប់គ្រងរដ្ឋ សេដ្ឋកិច្ច សង្គម ច្បាប់ សម្រាប់សិក្ខាកាម។ សាលាត្រូវបង្កើនការបញ្ជូនគ្រូបង្រៀន និងសិក្ខាកាមទៅទស្សនាសិក្សា និងចូលរួមក្នុងសកម្មភាពជាក់ស្តែងនៅអង្គភាព ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹងជាក់ស្តែងសម្រាប់គ្រូបង្រៀន ដោយហេតុនេះអនុវត្តវាទៅក្នុងដំណើរការបង្រៀន និងផ្តល់ចំណេះដឹងផ្នែកគ្រប់គ្រងអង្គភាពដល់សិក្ខាកាម។ល៕
បកប្រែដោយ Huyen Trang