leftcenterrightdel
ប្រតិភូលើកទឹកចិត្តដល់នាយទាហាន និងសិក្ខាកាម នៃសាលានាយទាហានកងទ័ពជើងគោកទី២ ចូលរួមបរិច្ចាគឈាម

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តត្រូវបានដឹកនាំដោយគណៈកម្មាធិការបក្ស និងមេបញ្ជាការនៃបណ្តាស្ថាប័ន និងអង្គភាព ហើយបានក្លាយទៅជាចលនារីករាលដាល រួមចំណែកដល់ការព្យាបាល និងសង្គ្រោះបន្ទាន់កម្មាភិបាល យុទ្ធជន និងប្រជាជនរាប់ពាន់នាក់។ នៅឆ្នាំ ២០២៤ កងទ័ពទាំងមូលបានបរិច្ចាគឈាមជាង ២៧៨០០ ឯកតា។ លើកស្ទួយស្មារតីឈានទៅមុខ យុវជននៃកងទ័ពតែងតែជាកម្លាំងស្នូល ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ផ្សព្វផ្សាយសារ “គ្រប់ដំណក់ឈាមមួយដែលបានផ្តល់នោះ ជីវិតមួយបានបន្សល់ទុក”...

ក្នុងពិធីនោះ កម្មាភិបាល យុទ្ធជន និងសិក្ខាកាម នៃសាលានាយទាហានកងទ័ពជើងគោកលេខ២ បានបរិច្ចាគឈាមចំនួន ៤១០  ឯកតា ដែលត្រូវបានទទួល និងដំណើរការដោយមន្ទីរពេទ្យយោធា ១៧៥ ដើម្បីបម្រើការព្យាបាល និងថែទាំសុខភាពរបស់យោធិន និងប្រជាពលរដ្ឋ។

បកប្រែដោយ Duy Hoan