តាមរយៈនោះ យោធភូមិភាគទី២ បានជ្រើសរើសយោធិនអាជីពចំនួន ១២ នាក់ ដែលជាយោធិនអាជីពគំរូដើម្បីចូលរួមក្រុមវិស្វកម្មលេខ៤។

ថ្លែងមតិនៅសន្និសីទនេះ លោកឧត្តមសេនីយ៍ត្រី To Quang Hanh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងកម្លាំងដែលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៃយោធភូមិភាគទី២ មិនខ្លាចការលំបាក លើកកម្ពស់ការទទួលខុសត្រូវ ហើយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ រូបភាពរបស់យុទ្ធជនមួកខៀវនៃយោធភូមិភាគទី២ និងអង្គភាពក្នុងកងទ័ពទាំងមូលបានរួមចំណែកផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិ មនុស្ស និងកងទ័ពវៀតណាមដែលស្រឡាញ់សន្តិភាព វិបុលភាព និងអភិវឌ្ឍន៍។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី To Quang Hanh ជូនផ្កា និងអំណោយដើម្បីលើកទឹកចិត្តកងកម្លាំងដែលចូលរួមក្រុមវិស្វកម្មលេខ៤ នៃយោធភូមិភាគទី២

ដើម្បីពង្រីកលទ្ធផលនោះ លោកឧត្តមសេនីយ៍ត្រី To Quang Hanh បានស្នើឲ្យកងកម្លាំងដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំនេះ បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេសរបស់បក្ស រដ្ឋ កងទ័ព ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងច្បាប់នៃប្រទេសម្ចាស់ផ្ទះ បន្តសិក្សាដើម្បីលើកកំពស់ចំណេះដឹងលើគ្រប់វិស័យ ខិតខំបំពេញដោយជោគជ័យនូវរាល់ភារកិច្ចដែលត្រូវបានប្រគល់ជូន រួមចំណែកផ្សព្វផ្សាយរូបភាពនៃប្រទេស និងប្រជាជនវៀតណាម គុណសម្បត្តិដ៏ថ្លៃថ្នូរបស់កងទ័ពលោកអ៊ំ ហូ និងពង្រីកប្រពៃណីរបស់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ២ លើឆាកអន្តរជាតិ៕

បកប្រែដោយ Thuy Anh