នៅក្នុងកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម បានពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារមួយចំនួនក្នុងសេចក្តីព្រាងរបាយការណ៍នយោបាយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ដើម្បីដាក់ជូនមហាសន្និបាតបក្ខភាគកងទ័ពលើកទី១២។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម

ថ្លែងមតិនៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា មហាសន្និបាតបក្ខភាគកងទ័ពលើកទី១២ គឺជាព្រឹត្តិការណ៍សំខាន់ក្នុងការអភិវឌ្ឍរបស់កងទ័ពប្រជាជនវៀតណាម។ មហាសន្និបាតបានបន្តបញ្ជាក់ពីសាមគ្គីភាព បញ្ញា និងប្រពៃណីដ៏ល្អរបស់កងទ័ពប្រជាជនវៀតណាមក្នុងរយៈពេលជាង ៨០ ឆ្នាំនៃការកសាង ប្រយុទ្ធ និងរីកចម្រើនក្រោមទង់ដ៏រុងរឿងរបស់បក្ស បង្ហាញពីការប្តេជ្ញាចិត្តសម្រេចបានគោលដៅកសាងកងទ័ពបដិវត្តន៍រៀបរយ ចំណាន និងទំនើបនៅឆ្នាំ២០៣០ ហើយក្លាយជាកម្លាំងនយោបាយ ជាកម្លាំងប្រយុទ្ធដ៏ស្មោះត្រង់ និងគួរឲ្យទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បន្ថែមថា ប្រធានបទ បាវចនា និងខ្លឹមសារក្នុងសេចក្តីព្រាងរបាយការណ៍នយោបាយដែលគណៈកម្មាធិការបក្សយោធាមជ្ឈិម ដាក់ជូនមហាសន្និបាតបក្ខភាគកងទ័ពលើកទី១២ ត្រូវក្ដាប់ឲ្យបានជាប់នូវភារកិច្ច និងតម្រូវការជាក់ស្តែងនៃភារកិច្ចរបស់កងទ័ពក្នុងសម័យថ្មី សម័យទៅឈានមុខរបស់ប្រជាជាតិវៀតណាម។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បន្តទទួលយកមតិ និងសម្រេចលើសេចក្តីព្រាងរបាយការណ៍នយោបាយរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ដើម្បីដាក់ជូនមហាសន្និបាតបក្ខភាគកងទ័ពលើកទី១២៕

បកប្រែដោយ Thuy Anh