ផ្តល់កិត្តិយសជូនគ្រូពេទ្យប្រជាជន និងផ្តល់កិត្ដិនាមជាគ្រូពេទ្យឆ្នើមក្នុងជួរកងទ័ព
កប.អនឡាញ - នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំជំនួបក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៥៥ / ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥) និងផ្តល់កិត្តិយសជូនគ្រូពេទ្យប្រជាជន និងផ្តល់កិត្ដិនាមជាគ្រូពេទ្យឆ្នើមក្នុងជួរកងទ័ពលើកទី ១៤។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា។