សារលិខិតរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមផ្ញើជូនដល់កម្មាភិបាល បុគ្គលិក សិក្ខកាម យុទ្ធជនក្នុងវិស័យពេទ្យយោធានៃកងទ័ពទាំងមូល
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ១៩៥៥ / ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥) ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម ខ្ញុំសូមផ្ញើការសួរសុកទុក្ខ ជូនពរបវរមហាប្រសើរជូនចំពោះកម្មាភិបាល បុគ្គលិក និងយុទ្ធជនបាននិងកំពុងបំពេញការងារក្នុងវិស័យពេទ្យយោធា។
កម្មាភិបាល បុគ្គលិក សិក្ខកាម យុទ្ធជនក្នុងវិស័យពេទ្យយោធានៃកងទ័ពទាំងមូលជាទីមេត្រី!
ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំ និងការបញ្ជារបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងគណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ រួមទាំងទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងសកម្មពីគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជននៅមូលដ្ឋាននានា ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពនៃស្ថាប័ន និងអង្គភាពក្នុងនិងក្រៅកងទ័ព កម្មាភិបាល បុគ្គលិក សិក្ខាកាមនិងយុទ្ធជននៃវិស័យពេទ្យយោធា បានចងចាំជានិច្ចដំបូន្មានរបស់លោកប្រធានហូជីមិញ “គ្រូពេទ្យហាក់ដូចជាម្តាយដ៏សម្បុរស” លើកកម្ពស់ប្រពៃណីដ៏ត្រចេះត្រចងរបស់កងទ័ពប្រជាជនវៀតណាមវីវភាព និងគ្រូពេទ្យវៀតណាម សាមគ្គី ច្នៃប្រឌិត ខ្លួនទីពឹងខ្លួន ជំនះពុះពាររាល់ការលំបាក និងទុក្ខវេទនានានា ជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ គួបផ្សំវេជ្ជសាស្ដ្របុរាណជាមួយវេជ្ជសាស្ដ្រទំនើប អនុវត្ដល្អនូវភារកិច្ចព្យាបាល ថែទាំ ការពារសុខភាពរបស់កម្មាភិបាល យុទ្ធជន និងប្រជាជននិងបំពេញកាតព្វកិច្ចអន្តរជាតិ។
ជាពិសេសក្នុងឆ្នាំ ២០២៤ សមមិត្តបានធានាល្អបំផុតក្នុងបំរើសកម្មភាពអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu និងខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល ព្រមទាំងចូលរួមជួយសង្គ្រោះគ្រោះមហន្ដរាយ ជំនួយសង្គ្រោះបន្ទាន់ ព្យាបាលនិងថែទាំសុខភាពជូនប្រជាជនដែលរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់នៅដែនសមុទ្រ និងកោះនៃមាតុភូមិ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាងកងទ័ព ពង្រឹងការការពារជាតិ ការពារមាតុភូមិសង្គមនិយមវៀតណាមយ៉ាងរឹងមាំ ហើយទទួលបានរង្វាន់ដ៏ថ្លៃថ្លាជាច្រើនពីបក្ស រដ្ឋ។
ខ្ញុំសូមលើកសរសើរ និងកោតសរសើរចំពោះសមិទ្ធិផល និងការខិតខំប្រឹងប្រែងរបស់សមមិត្ដទាំងអស់ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ។ ខ្ញុំសង្ឃឹមថា ឈានចូលយុគសម័យថ្មី សមមិត្តទាំងអស់នឹងបន្តលើកកម្ពស់ប្រពៃណីដ៏ត្រចេះត្រចងនៃវិស័យពេទ្យយោធា លើកកម្ពស់ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍គំរូ សីលធម៌ និងរចនាបទធ្វើការរបស់លោកប្រធានហូជីមិញ ក៏ដូចជាចលនា “លើកកម្ពស់ប្រពៃណី លះបង់គ្រប់យ៉ាង សក្តិសមជាកងទ័ពលោកអ៊ំ ហូ” ក្នុងសម័យកាលថ្មី និងចលនាប្រឡងប្រណាំងកសាង “អង្គភាពពេទ្យយោធាល្អទាំង៥” រឹងមាំគ្រប់ជ្រុងជ្រោយ “គំរូល្អ” សម្រេចបានល្អនូវភារកិច្ចដែលបានប្រគល់ជូន សក្តិសមជាមួយការទុកចិត្តរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស រួមទាំងកម្មាភិបាល យុទ្ធជនក្នុងកងទ័ពទាំងមូល ប្រជាជន និងមិត្ដអន្ដរជាតិ។
សូមជូនពរសមមិត្ដជួបតែសុខភាពល្អ សុភមង្គល និងរីកចម្រើនជាបន្តបន្ទាប់។
បកប្រែដោយ Pham Diep