leftcenterrightdel
កម្មាភិបាលនៃអគ្គក្រុមហ៊ុន Tan Cang Sai Gon ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ឯក Trinh Van Quyet

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងប្រតិភូ ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំអគ្គក្រុមហ៊ុន Tan Cang Sai Gon

ថ្លែងមតិក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានកោតសរសើរចំពោះលទ្ធផលដែលកំពង់ផែយោធា Saigon សម្រេចបានក្នុងរយៈពេលថ្មីៗនេះ។ លោកប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម បានសង្កត់ធ្ងន់ថា៖ ឆ្នាំ២០២៥ គឺជាឆ្នាំសំខាន់ណាស់ ដោយមានការពន្លឿនល្បឿន  ប្តេជ្ញាចិត្តដើម្បីសម្រេចបានជោគជ័យនូវគោលដៅ និងទិសដៅ នៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២០-២០២៥; អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តលេខ ១៨ របស់បក្ស ស្តីពីការបង្រួមរចនាសម្ព័ន្ធក្បាលម៉ាស៊ីននយោបាយ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ត្រៀមរៀប​ចំ​មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅរកមហាសន្និបាតបក្ស លើកទី១៤។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំការងារ

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានស្នើឲ្យ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកំពង់ផែយោធា Saigon ដឹកនាំរៀបចំយ៉ាងហ្មត់ចត់នៃមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ក្នុងគណៈកម្មាធិការបក្សកំពង់ផែយោធា ពិនិត្យយ៉ាងយកចិត្តទុកដាក់លើធនធានមនុស្ស ដើម្បីធានាបាននូវស្តង់ដារ និងគុណភាពគ្រប់គ្រាន់ រួមចំណែកលើកកំពស់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់អង្គការបក្ស។ ការសាងខ្លឹមសារនៃឯកសារមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ តែមានលក្ខណៈវិទ្យាសាស្ត្រ តឹងរឹង ជាក់លាក់ ភារកិច្ចច្បាស់លាស់ គោលដៅច្បាស់លាស់ ដំណោះស្រាយច្បាស់លាស់ លទ្ធភាពអនុវត្តខ្ពស់ និងជាក់ស្តែង... បន្ទាប់ពីមហាសន្និបាតបក្ស សកម្មភាពរបស់អង្គក្រុមហ៊ុន និងគ្រប់លំដាប់ថ្នាក់ ត្រូវតែមានការលើកកំពស់គុណភាពក្នុងការកសាងបក្ស និងផលិតកម្ម និងអាជីវកម្ម។

leftcenterrightdel
ថ្នាក់ដឹកនាំអគ្គក្រុមហ៊ុន Tan Cang Sai Gon ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ឯក Trinh Van Quyet

គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកំពង់ផែយោធា Saigon ជំរុញដឹកនាំអង្គភាពចូលរួមក្នុងការអភិវឌ្ឍន៍សន្តិសុខសង្គម គាំទ្រដល់មូលដ្ឋានក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងស្ថិរភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ពង្រឹង និងពង្រីកទំនាក់ទំនងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនក្នុងតំបន់ រួមចំណែកលើកកំពស់មុខមាត់ដ៏ថ្លៃថ្នូរបស់កងទ័ព​លោក​អ៊ំហូក្នុងយុគសម័យថ្មី។

បកប្រែដោយ Duy Hoan