រំលឹកខួបលើកទី ៧០ នៃទិវាប្រពៃណីកងទ័ពជើងអាកាសប្រជាជនវៀតណាម
កប.អនឡាញ - នាថ្ងៃទី ២៦ ខែកុម្ភៈ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ នៃទិវាប្រពៃណីកងទ័ពជើងអាកាសប្រជាជនវៀតណាម (ថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៥៥ / ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥); ខួបលើកទី៦០ នៃទិវាជ័យជម្នះលើកដំបូងរបស់កងទ័ពជើងអាកាស (ថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៦៥ / ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥)។