ជាក់ស្តែង ទីក្រុង-ខេត្តចំនួន ៥២ នៅទូទាំងប្រទេសបានរៀបចំពិធីប្រគល់និងយុទ្ធជនថ្មីឆ្នាំ ២០២៥  រួមមានបញ្ជាការដ្ឋានយោធារដ្ឋធានីហាណូយ។

ខេត្ដចំនួន ៦ នៃយោធភូមិភាគទី ១; ខេត្តចំនួន ៤ នៃយោធភូមិភាគទី ២; ខេត្ដ-ក្រុមចំនួន ៩ នៃយោធភូមិភាគទី៣; ខេត្ត-ក្រុងចំនួន ១១ នៃយោធភូមិភាគទី ៥; ខេត្ត-ក្រុងចំនួន ៩ នៃយោធភូមិភាគទី៧; ខេត្ត-ក្រុងចំនួន ១២ នៃយោធភូមិភាគទី ៩។

កាសែតកងទ័ពប្រជាជនសូមចុះផ្សាយសកម្មភាពប្រគល់និងទទួលយុទ្ធជនថ្មី ឆ្នាំ ២០២៥ នៅទូទាំងប្រទេស។

* មូលដ្ឋាននានានៅខេត្ត Binh Thuan បានសម្រេចបាន ១០០% នៃគោលដៅប្រគល់និងទទួល។ ១០០% នៃយុវជនរំភើបចិត្តក្នុងការចូលបម្រើកងទ័ព។ គុណភាពជ្រើសរើសយុទ្ធជនថ្មីនាឆ្នាំ ២០២៥ ខេត្ដ Binh Thuan មានយុវជនជាង ៥៥% ស្ម័គ្រចិត្តចូលបម្រើកងទ័ព។ ជាង ២៥% នៃយុវជនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អនុមហាវិទ្យាល័យ និងមធ្យមសិក្សា។ សមាជិកបក្សចុះឈ្មោះចូលបំរើកងទ័ពជាង ២,៤%; សុខភាពប្រភេទទី ១ មានចំនួនជាង ៦៧%...

leftcenterrightdel
អង្គភាពជួបសំណេះសំណាលក្នុងពិធីប្រគល់​ និងទទួលយុទ្ធជនថ្មី
leftcenterrightdel
គ្រួសារលើកទឹកចិត្ដយុវជនមុនពេលចេញដំណើរទៅបំពេញកាតព្វកិច្ចយោធា

* នាព្រឹកថ្ងៃទី ១៣ កុម្ភៈ មូលដ្ឋាននានានៃខេត្ត Nam Dinh បានរៀបចំពិធីប្រគល់ និងទទួលយុទ្ធជនថ្មីឆ្នាំ ២០២៥

* នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ស្រុក ទីរួមខេត្ដ ទីក្រុងចំនួន ៨ នៃខេត្ត Bac Ninh បានរៀបចំពិធីប្រគល់និងទទួលយុទ្ធជនថ្មីឆ្នាំ ២០២៥ យ៉ាងឱឡារិក និងប្រកបដោយសុវត្ថិភាព និងសម្រេចបានគ្រប់គោលដៅ។

leftcenterrightdel
ក្ដីសប្បាយរីករាយនៃយុទ្ធជនថ្មី

ឆ្នាំ ២០២៥ ក្រុមប្រឹក្សាកាតព្វកិច្ចយោធាបានរអនុវត្តការងារជ្រើសរើសយុទ្ធជនថ្មីយ៉ាងហ្មត់ចត់។ ដំណើរការជ្រើសរើសពលរដ្ឋឱ្យចូលបម្រើកងទ័ព ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងដោយមូលដ្ឋាន ស្ថាប័ននិងអង្គភាព ដោយអនុវត្តតាមបាវចនា "ជ្រើសរើសមនុស្សត្រឹមត្រូវ" និងធានា "ប្រជាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងអនុលោមតាមច្បាប់"។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc​ លើកទឹកចិត្ដយុវជនទៅបំពេញកាតព្វកិច្ចយោធា

* នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ យុវជននៃទីក្រុង Can Tho បានចេញដំណើរទៅបំពេញកាតព្វកិច្ចយោធា អនុវត្ដភារកិច្ចការពារមាតុភូមិ។ នៅខ័ណ្ឌ Ninh Kieu ពិធីប្រគល់ និងទទួលយុទ្ធជនថ្មី ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ Nguyen Quang Ngoc សមាជិកគណៈ​កម្មាធិការមជ្ឈិមបក្ស អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម។

* នាថ្ងៃទី ១៣ ខែកុម្ភៈ ក្រុមប្រឹក្សាកាតព្វកិច្ចយោធានៃស្រុក ក្រុង និងទីរួមខេត្ដចំនួន ១៥ ក្នុងខេត្ត Long An បានប្រារព្ធពិធីប្រគល់និងទទួលយុទ្ធជនថ្មីឆ្នាំ ២០២៥។  លោកឧត្តមសេនីយ៍ទោ Do Xuan Tung អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមបានចូលរួមពិធីប្រគល់ និងទទួលយុទ្ធជនថ្មីនៅស្រុក Ben Luc ខេត្ត Long An។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Do Xuan Tung អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាមប្រគល់ផ្កាជូនយុវជនទៅបំពេញកាតព្វកិច្ចយោធា

តាមនោះ ខេត្ត Long An បានរៀបចំប្រគល់យុទ្ធជនថ្មីជូនអង្គភាពនានានៃកងពលធំលេខ៣៦៧, កងពលធំលេខ៥, កងពលតូចកលយុទ្ធអេឡិចត្រូនិក​លេខ​៩៨ , កងពលតូចវិទ្យុទាក់ទងលេខ ២៣ , កងពលតូចវិស្វកម្មលេខ ២៥ , កងវរសេនាធំលេខ ៧៣៨ បញ្ជាការដ្ឋានយោធាខេត្ត Long An , នគរបាលខេត្ត និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន៕

បកប្រែដោយ Pham Diep