leftcenterrightdel
រូបថតឧទាហរណ៍

ជាពិសេស ការបង្កើតរបស់អង្គភាពកងទ័ពជាច្រើនត្រូវបានផ្តល់ប៉ាតង់ផ្តាច់មុខក្នុងប្រទេសវៀតណាម និងក្រៅប្រទេស ជាពិសេស៖ សាជីវកម្មឧស្សាហកម្មទូរគមនាគមន៍យោធា (Viettel) បានចុះបញ្ជីប៉ាតង់ក្នុងស្រុកចំនួន ១០៨ ប៉ាតង់ចំនួន ៣២ នៅសហរដ្ឋអាមេរិក ទទួលបានប៉ាតង់ផ្តាច់មុខចំនួន ១៩ នៅវៀតណាម ប៉ាតង់ផ្តាច់មុខចំនួន ៩ នៅសហរដ្ឋអាមេរិក; វិទ្យាស្ថានបច្ចេកទេសយោធាបានចុះបញ្ជីការបោះពុម្ពផ្សាយប៉ាតង់ចំនួន ១០ ក្នុងប្រទេស ដែលមានការបោះពុម្ពផ្សាយក្នុងទស្សនាវដ្តី និងសិក្ខាសាលា។ល។ លើសពីនេះ អង្គភាពនានាដូចជា វិទ្យាស្ថានបច្ចេកទេសយោធា វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយោធា មជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ី មន្ទីរពេទ្យមជ្ឈិមយោធា ១០៨ អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ ... ក៏បានចុះបញ្ជីពាក្យសុំប៉ាតង់រាប់សិប ហើយបោះពុម្ភអត្ថបទ និងគម្រោងវិទ្យាសាស្ត្ររាប់រយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រដ៏មានកិត្យានុភាពក្នុងប្រទេស និងអន្តរជាតិ ។ លទ្ធផលទាំងនេះរួមចំណែកដល់ការបញ្ជាក់ពីសមត្ថភាពរបស់កម្មាភិបាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងកងទ័ព ព្រមទាំងជួយបង្កើនឱកាសដើម្បីផ្លាស់ប្តូរ និងសហប្រតិបត្តិការជាមួយដៃគូដែលមានប្រៀបខ្លាំងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅលើពិភពលោក។ល៕

បកប្រែដោយ Huyen Trang