ទន្ទឹមនឹងសកម្មភាពយាមល្បាតនិងត្រួតពិនិត្យព្រំដែន បង្គោលព្រំដែន ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មាន និងប្រគល់អំណោយដល់សិស្សដែលមានស្ថានភាពលំបាកនៅតំបន់ព្រំដែន។ យោងតាមផែនការត្រូវបានព្រមព្រៀងដោយប៉ុស្តិ៍ការពារព្រំដែន My Ly និងកងអនុសេនាធំការពារព្រំដែនលេខ២១៧  ក្រុមការងារនៃអង្គភាពទាំងពីរបានសហការយាមល្បាតពីបង្គោលព្រំដែនលេខ៣៩៥ ដល់លេខ៣៩៦។

leftcenterrightdel
អង្គភាពទាំងពីរផ្លាស់ប្តូរអំពីស្ថានភាពនៃតំបន់ព្រំដែន

ដោយស្វែងយល់ពីស្ថានភាពនៅមូលដ្ឋាន ប៉ុស្តិ៍ការពារព្រំដែន My Ly បានអនុវត្តវិធានការផ្សេងៗដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន និងមូលដ្ឋាននេះ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក្នុងនោះ ការក្ដាប់ស្ថានភាព និងផ្សព្វផ្សាយច្បាប់ដល់ប្រជាជនជាភារកិច្ចស្នូល។ ពេលវេលាមុនពេលបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៥ ប៉ុស្តិ៍ការពារព្រំដែន My Ly បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងនគរបាល ដើម្បីការផ្សព្វផ្សាយច្បាប់ដល់ប្រជាជនក្នុងទម្រង់ផ្សេងៗគ្នាជាច្រើន។

ទន្ទឹមនឹងការផ្សព្វផ្សាយច្បាប់ ប៉ុស្តិ៍ការពារព្រំដែន My Ly ក៏បានកសាងផែនការ បង្កើនការយាមល្បាត ការគ្រប់គ្រង និងការពារសន្តិភាពនៅតំបន់ព្រំដែន និងមូលដ្ឋានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ អង្គភាពបានបញ្ជូនក្រុមការងារជាច្រើនដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅភូមិនានា តាមរយៈនោះ ក្ដាប់ស្ថានការណ៍ ធ្វើសេនាធិការដល់ថ្នាក់ដឹកនាំអង្គភាព និងអាជ្ញាធរមូលដ្ឋានដើម្បីចេញគោលការណ៍ និងដំណោះស្រាយសមស្របសម្រាប់បញ្ហាដែលកើតឡើង។

leftcenterrightdel
ប៉ុស្តិ៍ការពារព្រំដែន My Ly ប្រគល់អំណោយនិងអាហារូបករណ៍ដល់កុមារ Xong Ba Cong នៅខេត្ត Huaphanh

ក្នុងឱកាសឆ្នាំថ្មីនេះ ប៉ុស្តិ៍ការពារព្រំដែន My Ly បានសហការជាមួយកងអនុសេនាធំការពារព្រំដែនលេខ២១៧  ដើម្បីរៀបចំការល្បាតទ្វេភាគី។ តាមរយៈការយាមល្បាត ក្រុមការងារក៏ផ្សព្វផ្សាយអំពីសកម្មភាពឆ្លងដែនស្របច្បាប់ឲ្យប្រជាជននៃប្រទេសទាំងពីរ។ នៅចុងបញ្ចប់នៃការល្បាត ក្រុមការងារទាំងពីរ បានផ្លាស់ប្តូរព័ត៌មាន និងកំណត់ដំណោះស្រាយដើម្បីធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនរបស់ប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ប៉ុស្តិ៍ការពារព្រំដែន My Ly បានផ្តល់អំណោយនិងថវិកាចំនួន ៥ លានដុងដើម្បីជួយគាំទ្រកុមារ Xong Ba Cong នៅខេត្ត Huaphanh (ឡាវ) ដែលអង្គភាពឧបត្ថម្ភនៅក្នុងកម្មវិធី "ជួយកុមារទៅសាលារៀន"៕

បកប្រែដោយ Thanh Cong