មុនបុណ្យចូលឆ្នាំថ្មី គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធភូមិភាគទី៣ បានដឹកនាំស្ថាប័ន និងអង្គភាពនានា បង្កើតផែនការត្រួតពិនិត្យ និងជ្រើសរើសដើមឈើដែលមានគុណភាពល្អ ព្រមទាំង ណែនាំបច្ចេកទេស ប្រគល់ភារកិច្ចជាក់លាក់ដល់ផ្នែកនីមួយៗក្នុងការដាំ និងថែទាំដើមឈើ។ ស្ថាប័ន និងអង្គភាពក្នុងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៣ បានចលនាឲ្យកម្មាភិបាក និងយុទ្ធម្នាក់ៗដាំដើមឈើពី ៣ ទៅ ៥ ដើម។ នៅថ្ងៃដំបូងនៃការបំផុស អង្គភាពបានដាំឈើជិត ៩ ម៉ឺនដើម...

*ពិធីបំផុស “បុណ្យចូលឆ្នាំថ្មីដាំដើមឈើដឹងគុណលោកអ៊ុំហូជានិច្ច” ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយស្ថាប័ន និងអង្គភាពនៃយោធភូមិភាគទី៤។ បញ្ជាការដ្ឋានយោធភូមិភាគទី៤ បានបំផុសចលនាដាំដើមឈើនៅមណ្ឌលកេរិ៍្តដំណែលពិសេស Kim Lien (ស្រុក Nam Dan ខេត្ត Nghe An) និងដាក់ផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ កងពលធំលេខ៣២៤ ក៏បានបំផុស និងដាំដើមឈើរាប់ពាន់ដើមនៅក្នុងទីលានហ្វឹកហ្វឺន និងជុំវិញអង្គភាព។ តាមផែនការ ស្ថាប័ន និងអង្គភាពទាំងឡាយនៃយោធភូមិភាគទី៤ នឹងដាំដើមឈើគ្រប់ប្រភេទជាង ១៣៧,៨៥០ ដើម។

leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Dien Thanh កងទ័ពការពារព្រំដែនខេត្ត Nghe An ដាំដើមឈើនៅនិទាឃរដូវឆ្នាំ២០២៥

*ស្ថាប័ន និងអង្គភាពនៃតំបន់លេខ៣ កងទ័ពជើងទឹក បានរៀបចំពិធីបំផុសបុណ្យចូលឆ្នាំថ្មីដាំដើមឈើ។ បន្ទាប់ពីពិធីបំផុស កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានតំបន់លេខ៣ កងទ័ពជើងទឹក និងអង្គភាពទូទាំងតំបន់ បានដាំដើមឈើចំនួន ១,៨៧៥ ដើម...

*នាថ្ងៃទី ៤ ខែកុម្ភៈ អង្គភាពទាំងឡាយនៃកងទ័ពការពារព្រំដែនខេត្ត Nghe An បានរៀបចំពិធីបំផុស “បុណ្យចូលឆ្នាំថ្មីដាំដើមឈើដឹងគុណលោកអ៊ុំហូជានិច្ច”។ នៅកងវរសេនាតូចហ្វឹកហ្វឺនចល័ត កម្មាភិបាល និងយុទ្ធជននៃអង្គភាពបានដាំដើមឈើគ្រប់ប្រភេទចំនួន ៣៥០ ដើម ជុំវិញទីលានហ្វឹកហ្វឺន និងបន្ទាយក្នុងអង្គភាព។ កម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Dien Thanh បានដាំដើមឈើចំនួន ១២០ ដើម រួមចំណែកបង្កើតបរិស្ថានបៃតង ស្អាតសម្រាប់អង្គភាព និងមូលដ្ឋាន។ ទន្ទឹមនឹងនោះ អង្គភាពក៏បានសហការយ៉ាងសកម្មជាមួយស្ថាប័ន និងអង្គការនានាក្នុងមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ អប់រំ រកឃើញ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវការកាប់បំផ្លាញព្រៃឈើ ធ្វើស្រែចំការ និងធ្វើអាជីវកម្មខុសច្បាប់។

*បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង Hai Phong ទើបតែប្រារព្ធពិធីបំផុស “បុណ្យចូលឆ្នាំថ្មីដាំដើមឈើដឹងគុណលោកអ៊ុំហូជានិច្ច” ឆ្នាំ២០២៥។ កងទ័ពការពារព្រំដែនទីក្រុង បានដាំដើមឈើជុំវិញបន្ទាយ។ អង្គភាពក៏បានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាននៅទីតាំងឈរជើង ដើម្បីដាំដើមឈើ ថែទាំ និងការពារដើមឈើ បង្កើតទេសភាពស្អាត-បៃតង ក្នុងនិងក្រៅអង្គភាព៕

បកប្រែដោយ Thanh Cong