បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឥណ្ឌា
កប.អនឡាញ - នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកវរសេនីយ៍ឯក Muthukrishnan អនុព័ន្ធយោធាឥណ្ឌាប្រចាំវៀតណាម។
តាងនាមឱ្យក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះលោកវរសេនីយ៍ឯក Muthukrishnan ដែលបាន ទទួលតំណែងជាអនុព័ន្ធយោធាឥណ្ឌាប្រចាំវៀតណាម។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជឿជាក់ថា លោកវរសេនីយ៍ឯក Muthukrishnan នឹងរួមចំណែកជាវិជ្ជមានក្នុងការបង្កើនបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នារវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានជំរុញកាន់តែស៊ីជម្រៅ ហើយបានក្លាយជាសសរស្តម្ភក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្រសួងការពារប្រទេសវៀតណាមវាយតម្លៃខ្ពស់ចំពោះឥណ្ឌាបានសហប្រតិបត្តិការ និងគាំទ្រប្រកបដោយប្រសិទ្ធភាព លើកកំពស់សមត្ថភាពរបស់កងទ័ពប្រជាជនវៀតណាម។ ភាគីទាំងពីររក្សាបាននូវយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដូចជា៖ កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី; ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; លំហាត់ហ្វឹកហ្វឺនទ្វេភាគីស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ...
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ទទួលជួបលោកវរសេនីយ៍ឯក Muthukrishnan អនុព័ន្ធយោធាឥណ្ឌាប្រចាំវៀតណាម |
នាពេលខាងមុខ ដោយផ្អែកលើខ្លឹមសារដែលបានឯកភាពគ្នាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខានោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យភាគីទាំងពីរផ្តោតលើការសម្របសម្រួល និងជំរុញការអនុវត្តខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ រក្សាប្រកបដោយប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់; ការបណ្ដុះបណ្ដាល; កិច្ចសហប្រតិបត្តិការយោធា និងកិច្ចសហប្រតិបត្តិការអង្គភាពនិងឧស្សាហកម្មការពារជាតិ...
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមតែងតែគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អនុព័ន្ធយោធាឥណ្ឌា បំពេញភារកិច្ចប្រកបដោយជោគជ័យ រួមចំណែកជំរុញនិងពង្រឹងថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឥណ្ឌា។
លោកវរសេនីយ៍ឯក Muthukrishnan បានសម្តែងនូវកិត្តិយសដែលត្រូវបានតែងតាំងជាអនុព័ន្ធយោធាឥណ្ឌាប្រចាំវៀតណាម។ ហើយអះអាងថា ក្នុងតួនាទីរបស់ខ្លួន លោកនឹងសម្របសម្រួលជាមួយស្ថាប័ននានានៃក្រសួងការពារប្រទេសវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី។
វាយតំលៃខ្ពស់ចំពោះជោគជ័យនៃពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ លោកវរសេនីយ៍ឯក Muthukrishnan បានអះអាងថា ជោគជ័យនេះបង្ហាញពីសក្ដានុពលអភិវឌ្ឍន៍នៃឧស្សាហកម្មការពារជាតិវៀតណាម។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ ការបណ្តុះបណ្តាលនិងកិច្ចសហប្រតិបត្តិការរវាងអង្គភាពនានា។
បកប្រែដោយ Pham Diep