គណៈប្រតិភូបានទៅទស្សនា និងធ្វើការជាមួយមជ្ឈមណ្ឌលហ្វឹកហ្វឺនរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់កងទ័ពអាល្លឺម៉ង់។ នៅទីនេះ គណៈប្រតិភូបានស្តាប់ការណែនាំអំពីរចនាសម្ព័ន្ធ ការរៀបចំ និងភារកិច្ចរបស់មជ្ឈមណ្ឌល និងទស្សនាស្ថានភាពហ្វឹកហាត់នៃវគ្គអ្នកសង្កេតការណ៍យោធាអង្គការសហប្រជាជាតិដែលរៀបចំដោយមជ្ឈមណ្ឌល។

leftcenterrightdel
មេបញ្ជាការមជ្ឈមណ្ឌលហ្វឹកហ្វឺនរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់កងទ័ពអាល្លឺម៉ង់ទទួលស្វាគមន៍គណៈប្រតិភូនាយកដ្ឋានរក្សាសន្តិភាពវៀតណាម

លោកវរសេនីយ៍ឯក Werner KLAFFUS មេបញ្ជាការមជ្ឈមណ្ឌលហ្វឹកហ្វឺនរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់កងទ័ពអាល្លឺម៉ង់ឲ្យដឹងថា​ មជ្ឈមណ្ឌលបានរៀបចំវគ្គហ្វឹកហ្វឺនជាច្រើន ដើម្បីជួយសិក្ខាកាមទទួលបានបរិយាកាសការងារស្របតាមស្ថានភាពជាក់ស្ដែងនៅស្ថានបេសកកម្ម។ ជាពិសេសវគ្គហ្វឹកហ្វឺន "អ្នកសង្កេតការណ៍យោធា" ដែលរៀបចំដោយមជ្ឈមណ្ឌល និងត្រូវបានផ្ដល់វិញ្ញាបនបត្រដោយអង្គការសហប្រជាជាតិ និងអង្គការដ៏មានកិត្យានុភាពជាច្រើន ហើយ​បានចាត់ទុកថាជាគំរូល្អសម្រាប់បណ្ដាប្រទេសចាត់បញ្ជូននាយទាហានទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប
leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Pham Manh Thang និងមេបញ្ជាការមជ្ឈមណ្ឌលហ្វឹកហ្វឺនរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់កងទ័ពអាល្លឺម៉ង់ ទស្សនាស្ថានភាពហ្វឹកហាត់មួយចំនួននៃវគ្គហ្វឹកហ្វឺនអ្នកសង្កេតការណ៍យោធា

លោកឧត្តមសេនីយ៍ត្រី Pham Manh Thang បានឲ្យដឹងថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពរវាងវៀតណាម និងបណ្តាប្រទេសអឺរ៉ុប ជាពិសេសជាមួយអាល្លឺម៉ង់បាននិងកំពុងមានការអភិវឌ្ឍន៍ជាវិជ្ជមាន។ លោកឧត្តមសេនីយ៍ត្រី Pham Manh Thang មានបំណងចង់ឲ្យភាគីទាំងពីរនឹងបន្តមានសកម្មភាពសហប្រតិបត្តិការដ៏សម្បូរបែប និងប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ ដោយផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូ គ្រូបង្រៀន អ្នកជំនាញ សិក្ខាកាមចូលរួមវគ្គហ្វឹកហ្វឺនរក្សាសន្តិភាពដែលរៀបចំឡើងដោយភាគីទាំងពីរ។

leftcenterrightdel
 ទិដ្ឋភាពហ្វឹកហាត់ជា "អ្នកសង្កេតការណ៍យោធា"

ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Werner KLAFFUS បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលគួរឱ្យកត់សម្គាល់របស់កងកម្លាំងវៀតណាមបន្ទាប់ពីរយៈពេលជាង ១០ ឆ្នាំនៃការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ព្រមទាំងលោកសម្តែងនូវបំណងចង់អភិវឌ្ឍនិងលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពសហប្រតិបត្តិការក្នុងវិស័យរក្សាសន្តិភាពជាមួយវៀតណាម និងយល់ស្របនឹងសំណើពីភាគីវៀតណាម៕

បកប្រែដោយ Pham Diep