ថ្លែងមតិក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើនខាងប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និងវប្បធម៌។ វៀតណាម និងឡាវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន ចលនាបដិវត្តន៍របស់ប្រទេសទាំងពីរបានអភិវឌ្ឍដោយឥតឈប់ឈរ ប្រជាជាតិទាំងពីរបានសាមគ្គីដើម្បីប្រឆាំងនឹងសត្រូវរួម ក្លាយជាចំណងសាមគ្គីភាពពិសេស និងជាសម្ព័ន្ធប្រយុទ្ធពិសេស ជាគំរូដ៏កម្រក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងបណ្ដាប្រជាជាតិលើពិភពលោក។ ក្នុងនោះ កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសឡាវ គឺជានិមិត្តសញ្ញាដ៏ខ្ពង់ខ្ពស់នៃចំណងសាមគ្គីភាពពិសេសនោះ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងមតិក្នុងជំនួប

កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវមាគ៌ា និងគោលនយោបាយរបស់បក្ស តាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ "ជួយប្រជាជននៃប្រទេសមិត្ត គឺជាជួយខ្លួនឯង"។ ក្នុងរយៈពេលប្រហែល ៤ ទស្សវត្សរ៍ កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមបានបំពេញល្អនូវភារកិច្ចពិសេសដែលបក្ស និងលោកប្រធានហូជីមិញប្រគល់ជូន រួមចំណែកដល់បុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ចូលរួមចំណែកពូនជ្រំចំណងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ ដែលជាសម្ព័ន្ធប្រយុទ្ធពិសេសក្នុងប្រវត្តិសាស្ត្រ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang ជឿជាក់ថា ដោយមានប្រពៃណីដ៏រុងរឿងរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបំពេញកាតព្វកិច្ចនៅឡាវ គណៈកម្មការទាក់ទងទូទាំងប្រទេសនៃអតីតកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបំពេញកាតព្វកិច្ចអន្តរជាតិនៅឡាវ នឹងបន្តរួមចំណែកដល់បុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម ពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath អតីតកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបំពេញភារកិច្ចនៅឡាវ

ថ្លែងមតិក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ  បានសង្កត់ធ្ងន់ថា បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនឡាវ ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមនិយាយរួម កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមនិយាយដោយឡែក ដែលបានចែករំលែកការលំបាកជាមួយកងទ័ព និងប្រជាជនឡាវ បំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសឡាវ។ ទោះបីជាច្រើនទស្សវត្សរ៍បានកន្លងផុតទៅហើយក៏ដោយ ប៉ុន្តែការដឹងគុណរបស់បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនឡាវចំពោះការរួមចំណែក និងការលះបង់ដ៏ធំធេងរបស់កងទ័ពនិងប្រជាជនវៀតណាម ដើម្បីបុព្វហេតុបដិវត្តន៍របស់ឡាវនៅតែស្ថិតក្នុងក្រអៅបេះដូងរបស់យើងជានិច្ច៕

បកប្រែដោយ Thuy Anh