នេះគឺជាខ្លឹមសារសហប្រតិបត្តិការដំបូងរវាងវៀតណាម និងបារាំង រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Nhu Canh អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺន
leftcenterrightdel
លោកស្រីវរសេនីយ៍ឯក Anne Brun អនុព័ន្ធយោធាបារាំងប្រចាំនៅវៀតណាមថ្លែងនៅក្នុងពិធីបើក

វគ្គហ្វឹកហ្វឺនប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា សំដៅបង្កើនចំណេះដឹង ជំនាញ លទ្ធភាពប្រើប្រាស់ និងជួសជុលរថយន្ដប្រភេទ Off-Road ដល់នាយទាហានកងទ័ពប្រជាជនវៀតណាមដើម្បីទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ អញ្ជើញចូលរួមបង្រៀនមាននាយទាហានដែលមានបទពិសោធន៍មកពីកងទ័ពបារាំង និងអ្នកជំនាញមកពីសហភាពអឺរ៉ុប។

ថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺននេះ លោកវរសេនីយ៍ឯក Nguyen Nhu Canh អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមជឿជាក់ថា ដោយមានការជួយគាំទ្រអំពីជំនាញ  និងការចែករំលែកបទពិសោធន៍បើកបររថយន្ដប្រភេទ  Off-Road របស់អ្នកជំនាញបារាំង សិក្ខាកាមវៀតណាមនឹងទទួលបានបទពិសោធន៍បើកបររថយន្ដប្រភេទ  Off-Road ដើម្បីត្រៀមសម្រាប់ការបំពេញភារកិច្ចដែលបានប្រគល់ជូន។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍

លោកស្រីវរសេនីយ៍ឯក Anne Brun អនុព័ន្ធយោធាបារាំងប្រចាំនៅវៀតណាមបានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រមទាំងលោកស្រីសម្តែងនូវបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការ​សហប្រជាជាតិ។

leftcenterrightdel
អ្នកជំនាញបារាំងចែករំលែកបទពិសោធន៍ជាមួយសិក្ខាកាមវៀតណាម

ខ្លឹមសារនៃវគ្គហ្វឹកហ្វឺននេះ រួមមានទ្រឹស្តីទូទៅ និងអនុវត្តជំនាញបើកបរ។ នៅក្នុងខ្លឹមសារទ្រឹស្តីទូទៅ អ្នកជំនាញបារាំងនឹងចែករំលែកបទពិសោធន៍ក្នុងការពិនិត្យតួ និងសំបកកង់ និងពិនិត្យរថយន្តមុនពេលចេញដំណើរ; ត្រួតពិនិត្យរថយន្ដមុននិងក្រោយពេលឆ្លងឧបសគ្គ; ឧបករណ៍បើកបរ; ស្គាល់សណ្ឋានដីដើម្បីឆ្លងកាត់ និងជួសជុលរថយន្ដ…។ អំពីការអនុវត្ដជំនាញបើកកររថយន្ដ សិក្ខាកាមនឹងទទួលបានរបៀបប្រើប្រាស់ឧបករណ៍បើកបររថយន្ដ ស្គាល់ស្ថានភាពភូមិសាស្ដ្រ អនុវត្ដការហាត់អូស  ជួសជុលរថយន្ដមុននិងក្រោយពីបើកបរ និងហាត់បើកបររថយន្ដឆ្លងឧបសគ្គ៕

បកប្រែដោយ Pham Diep