ចាប់តាំងពីបង្កើតឡើងមក មជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាម (បច្ចុប្បន្នជានាយកដ្ឋានរក្សាសន្តិភាពវៀតណាម) តែងតែផ្តោតលើការហ្វឹកហ្វឺនដើម្បីធានាឲ្យកម្មាភិបាល និងបុគ្គលិកមានចំណេះដឹង ជំនាញ និងសមត្ថភាពចាំបាច់មុនពេលអនុវត្តភារកិច្ច នៅស្ថានបេសកកម្ម និងត្រៀមខ្លួនសម្រេចបាននូវរាល់ភារកិច្ចដែលបានប្រគល់ឲ្យ។ លើសពីនេះ នាយកដ្ឋានរក្សាសន្តិភាព​វៀតណាមទទួលបានការគាំទ្រយ៉ាងសកម្មពីដៃគូអន្តរជាតិក្នុងការហ្វឹកហ្វឺន។ 

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ប្រគល់ប័ណ្ណសរសើរជូនអង្គភាពដែលមានស្នាដៃល្អ

ថ្លែងក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានអះអាងថា ការហ្វឹកហាត់រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទទួលបានគុណភាព ប្រសិទ្ធភាព និងស្របនឹងស្ថានភាពជាក់ស្តែងនៃតំបន់។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាវិស័យថ្មី តម្រូវការខ្ពស់ ខណៈដែលកម្មាភិបាលដែលធ្វើការបង្វឹក និងបណ្តុះបណ្តាលមិនមានបទពិសោធន៍ច្រើន។ ដូច្នេះ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានបញ្ជាឲ្យនាយកដ្ឋានរក្សាសន្តិភាពវៀតណាមសហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីកសាង និងកែសម្រួលប្រព័ន្ធកម្មវិធីហ្វឹកហាត់ ស្របតាមតម្រូវការរបស់អង្គការសហប្រជាជាតិ។ ធ្វើបច្ចុប្បន្នភាពជាទៀងទាត់នូវកម្មវិធីហ្វឹកហ្វឹនថ្មី និងតម្រូវការថ្មីរបស់អង្គការសហប្រជាជាតិដើម្បីដាក់ចូលក្នុងកម្មវិធីហ្វឹកហ្វឺនសម្រាប់កម្មាភិបាល​របស់​វៀត​ណាម។

នៅឯសន្និសីទនេះ ដោយទទួលបានការផ្ទេរសិទ្ធិពីលោករដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Phung Si Tan បានប្រគល់ប័ណ្ណសរសើរជូនអង្គភាព និងបុគ្គលដែលមានស្នាដៃល្អក្នុងការរៀបចំ និងអនុវត្តការហ្វឹកហ្វឺនរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដំណាក់កាល ២០១៤-២០២៤៕

បកប្រែដោយ Pham Diep