leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Duy Hoa ថ្លែងក្នុងពិធីបិទ

លោកឧត្តមសេនីយ៍ត្រី Tran Duy Hoa អនុប្រធានតុលាការយោធាមជ្ឈិមបានវាយតម្លៃថា ក្នុងរយៈពេលមួយខែនៃការសិក្សា ស្រាវជ្រាវ វគ្គបណ្ដុះបណ្ដាលត្រូវបានអនុវត្តតាមការគ្រោងទុកដែលបានកំណត់។ ដោយផ្អែកលើចំណេះដឹងដែលទទួលបានក្នុងការសិក្សា លោកឧត្តមសេនីយ៍ត្រី Tran Duy Hoa សង្ឃឹមថា នៅពេលត្រឡប់មកប្រទេសវិញ កម្មាភិបាលតុលាការយោធាឡាវនឹងបន្តស្រាវជ្រាវ និងអនុវត្តឲ្យសមស្របជាមួយអង្គការ និងសកម្មភាពជាក់ស្តែងរបស់តុលាការយោធារបស់ប្រទេសខ្លួនដើម្បីបំពេញភារកិច្ចដែលបានប្រគល់ឲ្យ រួមចំណែកយ៉ាងសកម្មក្នុងការកសាងតុលាការយោធា និងផ្នែកយុត្តិធម៌ឡាវឲ្យកាន់តែរីក​ចម្រើន។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Duy Hoa​ ប្រគល់វិញ្ញាបនបត្រជូនមន្ត្រីតុលាការយោធាឡាវ

លោកឧត្តមសេនីយ៍ត្រី Tran Duy Hoa ក៏បានសម្តែងក្តីសង្ឃឹមផងដែរថា នាពេលខាងមុខ កងទ័ពប្រជាជនវៀតណាម និងកងទ័ពប្រជាជនឡាវនឹងបន្តបង្កើនការផ្លាស់ប្តូរ សិក្សា និងផ្លាស់ប្តូរគណៈប្រតិភូក្នុងវិស័យយុត្តិធម៌និយាយរួម និងកិច្ចសហប្រតិបត្តិការវិជ្ជាជីវៈតុលាការយោធានិយាយដោយឡែក សំដៅលើកកម្ពស់ការយល់ដឹង និងសមត្ថភាពសម្រាប់មន្ដ្រីតុលាការ​យោធានៃប្រទេសទាំងពីរ ដោយហេតុនោះ រួមចំណែកក្នុងការលើកកម្ពស់បន្ថែមទៀតនូវចំណងសាមគ្គីភាពជិតស្និទ្ធរវាង​កងទ័ព និងប្រជាជន​នៃប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep