leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Bui Quoc Oai លេខាគណៈកម្មាធិការបក្ស  ប្រធាននយោបាយនៃកងឆ្មាំសមុទ្រវៀតណាម និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងឆ្មាំសមុទ្រអបអរសាទរក្រុមសិល្បៈ

កម្មវិធីនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពវប្បធម៌និងសិល្បៈ សំដៅឆ្ពោះទៅអបអរសាទរខួបលើកទី ៨០ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៨៩ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) និងអបអរសាទរព្រឹត្ដិការណ៍សំខាន់ៗរបស់ប្រទេសជាតិ និងកងទ័ពនៅឆ្នាំ ២០២៤ និងឆ្នាំ ២០២៥។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
កម្មវិធីសំដែងសិល្បៈរបស់ក្រុមសិល្បៈមហាជននៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រ

នៅក្នុងមហោស្រព តារាចម្រៀងនិងសិល្បកររបស់ក្រុមសិល្បៈមហាជននៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្របាននាំមកនូវកម្មវិធីសិល្បៈពិសេសមួយក្រោមប្រធានបទ “មាតុភូមិក្នុងដួងចិត្តយុទ្ធជនកងឆ្មាំសមុទ្រវៀតណាម”។

កម្មវិធីសំដែងសិល្បៈមានអត្ថន័យអប់រំ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់កងទ័ព​ និងប្រជាជននៅទូទាំងប្រទេស​អំពីស្មារតីក្លាហាន និងត្រៀមខ្លួនលះបង់របស់យុទ្ធជនកងឆ្មាំសមុទ្រដែលតែងតែប្តេជ្ញាចិត្តបំពេញភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រប្រកបដោយជោគជ័យ អនុវត្តច្បាប់លើសមុទ្រ ស្វែងរក ជួយសង្គ្រោះគ្រោះមហន្ដរាយ ការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាជន៕

បកប្រែដោយ Pham Diep